រនាលពណ៌
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មាន ប្រវែង ៩៣-១០២ ស.ម.។ខ្លួនពណ៌ស សា្លបទី០១ និងទី០២ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។ ពេលបន្តពូជៈ ស្បែកក្បាលឡើងក្រហម ចំពុះពណ៌ផ្កាឈូក។ ទីជំរកៈ តំបន់ដីសើមផ្សេងៗព្រៃលិចទឹក និងទំនាបលិចទឹក។ ជីវសាស្រ្តៈ ចូលចិត្តរស់នៅ និងរកចំណីទាំងហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំមានបន្ទាយពងកូនដ៏ធំនៅបឹងទន្លេសាបនៅដូវប្រាំង រដូវវស្សាតាមតំបន់ទំនាប។ រដូវបន្តពូជៈ ខែវិច្ឆិកា ដល់ឧសភា ពងចំនួនពី ២ ទៅ៥។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖