Posted on Leave a comment

តើពាក្យ «រន្ធ» មានន័យដូចម្ដេច ?


រន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. រន្រ្ធ ” រូង, ប្រហោង; អណ្ដូង, រំលុង; ទោស, កំហុស; វិកលឬពិកល្យ, ពិការ” ) រូង, ប្រហោង; រូងទាល់ ។
ឧទាហរណ៍៖ រន្ធក្ដាម, រន្ធកណ្ដុរ, រន្ធចង្រិត, រន្ធជាស, រន្ធត្រដេវ ។

                      រន្ធផើយ ឬ រន្ធហុយ ប៉ែកខាងចុងរន្ធក្នុងដី មានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេ គ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មាន សម្រាប់ឲ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន ( របស់សត្វរន្ធវាសីពួកខ្លះ ) ។

ឧទាហរណ៍៖ រន្ធផើយជាស, រន្ធហុយកណ្ដុរប្រែង ។

                      រន្ធហេវ រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ ( សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply