របស់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ, ទ្រព្យ, អីវ៉ាន់ ។ ពាក្យសម្រាប់និយាយជាជំនួសនាមនាម ដោយមិនបាច់ចេញឈ្មោះឬសម្រាប់ហៅសារពើអ្វីៗ ដែលមាននៅទីចំពោះមុខ ។
ឧទាហរណ៍៖ របស់ប្រសើរ, របស់ថោកទាប; របស់បុរាណ, របស់ទំនើប ។
របស់ទ្រព្យ ឬ ទ្រព្យរបស់ ទ្រព្យធនទាំងពួង។ របស់សម្រាប់ផ្ទះ ប្រដាប់សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ។ នេះរបស់អ្នកណា ? —របស់ខ្ញុំ ។ របស់របរ អម្រស់អម្រ ។ល ។ ពាក្យសម្រាប់ប្រើជាវិកតិកត្តា ឬ វិកតិកម្មជាមួយនឹងពាក្យ ជា, ដូចជា
ឧទាហរណ៍៖ ពេជ្រជារបស់មានតម្លៃ ។
👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា នៃ ។
ឧទាហរណ៍៖ ផ្ទះរបស់ខ្ញុំ ផ្ទះនៃខ្ញុំ ( ផ្ទះខ្ញុំ ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖