Posted on Leave a comment

តើពាក្យ «របាទ» មានន័យដូចម្ដេច ?


របាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងអក្សរ រ ( ហៅដោយសន្មតិ ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទ ដែលខ្មែរប្រើតាមបែប រេផ : សំស្រ្កឹត មានរូបសណ្ឋានដូច្នេះ ( ៌ ), ក្លាយរូបមកទៀតជា ( ៌ ); ក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើ រ ពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុង ដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឲ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្ក្រឹតឬសំស្រ្កឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ជាដើម; ប៉ុន្តែបើមានស្រៈដែលទើសពិបាកសរសេរនោះត្រូវដាក់អក្សរ រ ពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជា ទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយ ជាដើម; ចួនកាលមិនមានស្រៈទើសទែងទេ ប៉ុន្តែគួរឲ្យច្រលំពិបាកអាន ក៏ត្រូវដាក់តួ រ លើជើងអក្សរខាងចុងបានដែរ, ដូចជា កម៌ន៑, អស្ចាយ៌, អាចាយ៌ ប្រើជា ករ្ម័ន, អសា្ចរ្យ, អាចារ្យ ជាដើម ( ប្រើសម្រួលឲ្យងាយមើលងាយថា ) ។ បើមានអក្សរ រ ជាតួប្រកបពីខាងចុង, នឹងប្រើជា របាទ ( រេផៈ ) នេះផងពុំបានឡើយ, ដូចជា ជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រ ជាដើម ( សរសរយ៉ាងនេះត្រឹមត្រូវហើយ ) កុំសរសេរជា ជ័រ៌, . . . ទទ័រ៌ ឬ ជារ៌ , . . . ទទារ៌ ឬក៏ ជារ៌ , . . . ទទារ៌ ដូច្នេះឡើយ ( ម. ព. បាទ ន. និង រេផៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply