របាយការណ៍ជាក់ស្តែង
👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លទ្ធផលអធិការកិច្ចទំនិញមុនពេលផ្ទុក (PSI) ចេញដោយក្រុមហ៊ុនអធិការកិច្ច ដរាបណា ការងារអធិការកិច្ចនេះបានបង្ហាញថា៖ក-មុខទំនិញមានភាពសមស្រប ទៅនឹងសេចក្តីបញ្ជាក់អំពីយថាប្រភេទទំនិញរបស់អ្នកនាំចូលខ-ក្នុងករណីមានភាពមិនសមស្របគ្នា រវាងមុខទំនិញ និងសេចក្តីបញ្ជាក់អំពីយថាប្រភេទទំនិញ របស់អ្នកនាំចូល តែបើសិនជាខ្លួនព្រមទទួលស្គាល់លើភាពមិនស្របគ្នានេះ របាយការណ៍ជាក់ស្តែង (ROF) នៅតែត្រូវចេញជូនអ្នកនាំចូលដដែល។ ២. របាយការណ៍ជាក់ស្ដែង បញ្ជាក់់ពីលទ្ធផលអធិការកិច្ចទំនិញមុនពេលផ្ទុក (PSI) ដែលចេញដោយ BIVAC នៅពេលលទ្ធផលអធិការកិច្ចទំនិញមុនពេលផ្ទុកនេះសមស្របនឹងការប៉ាន់តម្លៃ ការពិពណ៌នា គុណភាព និងស្តង់ដារផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖