Posted on Leave a comment

តើពាក្យ «របាយការណ៍ហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


របាយការណ៍ហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, គណនេយ្យ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការលាតត្រដាងជារចនាសម្ព័ន្ធ នៃព័ត៌មានហិរញ្ញវត្ថុ ដោយរួមបញ្ចូលទាំងកំណត់សម្គាល់ពាក់ព័ន្ធផង ក្នុងគោលបំណងផ្សព្វផ្សាយអំពីធនធានសេដ្ឋកិច្ច ឬកាតព្វកិច្ចរបស់អង្គភាព នៅត្រឹមចំណុចមួយនៃពេលវេលា ឬបម្រែបម្រួលនានា នៃធនធានសេដ្ឋកិច្ចនិងកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទមួយ ដោយអនុលោមតាមក្របខ័ណ្ឌនៃការរាយការណ៍ហិរញ្ញវត្ថុ។ កំណត់សម្គាល់ពាក់ព័ន្ធ រួមមានសេចក្ដីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។ ២. វិភាគអំពីស្ថានភាពអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់កម្មវិធី នៃមាតិកាថវិកា ដោយបង្ហាញព័ត៌មានអំពីកញ្ចប់ឥណទានថវិកាដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ការធ្វើចលនាឥណទានថវិកា ការប្រើប្រាស់ និងសមតុល្យឥណទានថវិកា ទាំងការធានាចំណាយ ទាំងការបោះផ្សាយអាណត្តិបើកប្រាក់ ក្នុងការិយបរិច្ឆេទនៃឆ្នាំអនុវត្តថវិការបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន ដោយអនុលោមទៅតាមទម្រង់តារាងគំរូរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតាមទម្រង់នៃប្រភេទរបាយការណ៍របស់ក្រសួង ស្ថាប័នសាមី។ របាយការណ៍ហិរញ្ញវត្ថុ ក៏ត្រូវបង្ហាញអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំសារពើពន្ធ ធៀបជាមួយនឹងលទ្ធផលអនុវត្តនៅឆ្នាំមុនៗ។ ៣. របាយការណ៍ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល នាពេលកំណត់មួយច្បាស់លាស់។ របាយការណ៍ហិរញ្ញវត្ថុ រួមមាន តារាងតុល្យការ របាយការណ៍លទ្ធផល និងរបាយការណ៍ផ្សេងទៀត ស្របតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ៤. ឆ្លុះបញ្ចាំងអំពីកិច្ចដំណើរការដែលក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល គ្រប់គ្រងនិងចាត់ចែងធនធានថវិការបស់រដ្ឋ។ របាយការណ៍ហិរញ្ញវត្ថុ វិភាគអំពីស្ថានភាពអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា (ជំពូក គណនីនិងអនុគណនី) ដោយបង្ហាញព័ត៌មានអំពីកញ្ចប់ឥណទានថវិកា ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ការធ្វើចលនាឥណទានថវិកា ការប្រើប្រាស់ និងសមតុល្យឥណទានថវិកា ទាំងការធានាចំណាយនិងទាំងការបោះផ្សាយអាណត្តិបើកប្រាក់ ក្នុងការិយបរិច្ឆេទនៃឆ្នាំអនុវត្តថវិកា របស់ក្រសួង ស្ថាប័ននិងអង្គភាពសាធារណៈប្រហាក់ប្រហែល។ របាយការណ៍ហិរញ្ញវត្ថុ ក៏ត្រូវបង្ហាញអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំសារពើពន្ធ ធៀបជាមួយនឹងលទ្ធផលអនុវត្តនៅឆ្នាំមុនៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply