របេង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគក្អករីង ឬរោគស្គមរីងជារោគបណ្ដាលកកើតអំពីសួតជាដើម មានអាការតត្រំតត្រើយយ៉ាងរឹងត្អឹង កម្រពេទ្យមើលជា ទាំងជារោគឆ្លងយ៉ាងកំបាំងផង ។
ឧទាហរណ៍៖ រោគរបេង, របេងរីងរៃ ។
ពូជរបេង ពូជមនុស្សដែលធ្លាប់តែអ្នកខ្លះមានរោគរបេងឆ្លងពីមាតាបិតាតៗរៀងមកដល់កូនចៅផង ។ ព. ប្រ. របេងកូនក្រាញ់ កូនត្រីតូចៗមានកូនត្រីក្រាញ់ជាដើមដែលប្រទះទុក្ខវេទនាព្រោះទឹកក្នុងថ្លុក, ក្នុងជ្រលងជាដើមរីងនៅតិចតួច ទាំងត្រូវកម្ដៅថ្ងៃខ្លាំងផង; ច្រើនមានតែក្នុងខែជេស្ឋឬខែអាសាឍ ដែលចួនកាល ( ក្នុងឆ្នាំខ្លះ ) ត្រូវខ្យល់ច្រករនាមអំពីទិសនីរតីបក់រំហួតរាំងគ្មានភ្លៀង រីងទឹក
ឧទាហរណ៍៖ ខែរបេងកូនក្រាញ់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖