រពឹស
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឧស្សាហ៍ក្នុងការលេងខុសទំនង ។
ឧទាហរណ៍៖ ក្មេងរពឹស ។
ព. ប្រ. រពឹសដៃ ដែលមានព្យាយាម នៅដៃមិនស្ងៀម ចេះតែចាប់កាន់ការធ្វើនេះធ្វើនោះ មានជម្រះស្មៅ, ដាំដំណាំជាដើម : មនុស្សរពឹសដៃ ។ រពឹសមាត់ ដែលនៅមិនស្ងៀមចេះតែរៀនទន្ទេញនេះខ្លះនោះខ្លះ ឬថានេះនោះមិនសូវស្រាក ។ល។ ព. ទ. បុ. រពឹសដៃផ្ទៃឆ្អែត នៅដៃមិនស្ងៀមឧស្សាហ៍ធ្វើការរបរ ចេះតែមានស៊ីមានចាយគ្រប់គ្រាន់ ។ ( ព. កា. ) : មនុស្សរពឹសដៃ បំពេញផ្ទៃមិនដែលខ្វះ មាននេះខ្លះនុះខ្លះ ឯអ្នកខ្វះតែងមករក ។ លក់ដូរឲ្យក៏មាន អ្នកអត់ឃ្លានតែងមកជ្រក អ្នកនុះគេមិនយក ផលប្រយោជន៍ពីអ្នកក្រ ។ មានកេរ្តិ៍ឈ្មោះពីរោះ ព្រោះគេកាន់ចិត្តដ៏ល្អ សង្គ្រោះអ្នកទ័លក្រ ចិត្តគេ-សស្អាតជានិច្ច ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា នៅមិនស្ងៀម ចេះតែចាប់នេះចាប់នោះរឿយៗមិនស្រាក
ឧទាហរណ៍៖ ឯងកុំរពឹសពេក ! ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖