Posted on Leave a comment

តើពាក្យ «រមណីយ» មានន័យដូចម្ដេច ?


រមណីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលគួររីករាយ, គួរត្រេកអរ, សប្បាយ, ចាប់ចិត្ត; ល្អ ។ សម្រាប់ប្រើផ្សំជាបទសមាសដាក់ភ្ជាប់ពីខាងដើមនាមនាមដទៃ, ដូចជា រមណីយគ្រាម ស្រុកដែលសប្បាយ ។ រមណីយដ្ឋាន, —ស្ថាន ឬ —ភូមិ ទី, តំបន់ដែលគួររីករាយ, ដែលសប្បាយ ។ រមណីយប្បទេស ឬ —ប្រទេស ប្រទេសដែលសប្បាយ ។ រមណីយវ័ន ព្រៃដែលសប្បាយ ។ រមណីយារាម ( < រមណីយ + អារាម ) អារាម គឺសួនឬវត្តដែលសប្បាយ ។ រមណីយោទ្យាន ( < រមណីយ + ឧទ្យាន, ឧ > ឱ ) ឱទ្យានដែលសប្បាយគួរឲ្យចង់ឃើញចង់មើល ។ ល ។ ប្រើជា រាមណេយ្យ ( រាមៈនៃយៈ ) ក៏បាន, ផ្សំជាបទសមាសបានដូចជា រមណីយ ដែរ ( ប្រើតាមគួរដល់ការប្រកប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply