Posted on Leave a comment

តើពាក្យ «រមតិ» មានន័យដូចម្ដេច ?


រមតិ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. រម + អ + តិ ជាកិរិយាអាខ្យាតត្រង់បឋមបុរិសៈ ) ត្រេកអរ, តែងត្រេកអរ, រីករាយ, រមែងរីករាយ ។ ពាក្យសម្រាប់អានឲ្យចាប់ចួន របស់អ្នករៀនបាលី ដោយប្រើអក្សរកាត់ ៨តួគឺ ថី “ស្ត្រី” , បុ ( ប៉ុ ) “បុរស”; ខុ “ភិក្ខុ” , ធំ ( ធ័ង ) ” ធម៌ ” ; ហឹ ( ហិង ) “ក្របី”, បំ (បុ័ង ) “ភក់”; ហំ ( ហ័ង ) “សត្វហង្ស” , បោ ( ប៉ោ ) “ស្រះបោក្ខរណី គឺស្រះដែលមានឈូក” ; រៀងតាមលំដាប់ថា ថី រមតិ បុ; ខុ រមតិ ធំ; ហឹ រមតិ បំ; ហំ រមតិ បោ ( ឬថាត្រឹមតែ ថី – បុ, ខុ- ធំ , ហឹ- បំ, ហំ- បោ ប៉ុណ្ណេះក៏បាន ) មានអត្ថន័យថា ស្រ្តីតែងត្រេកអរចំពោះបុរស; ភិក្ខុតែងត្រេកអរចំពោះធម៌; ក្របីតែងត្រេកអរចំពោះភក់; សត្វហង្សតែងត្រេកអរចំពោះស្រះបោក្ខរណី ( យើងយកមកចុះជាពិសេសក្នុងវចនានុក្រមនេះតាមលំដាប់មេពាក្យ សម្រាប់អ្នករៀនបាលីឲ្យឈ្លាសវៃក្នុងការប្រើបាលីកាត់ជា លុបន័យ ) ។ ពាក្យចួនរណ្ដំមិនពេញជាកាព្យសុទ្ធសាធថា ស្ត្រីតែងត្រេកអរនឹងបុរស, ភិក្ខុទាំងអស់តែងត្រេកអរចំពោះធម៌, ក្របីតែងត្រេកអរចំពោះភក់មិនបវរ , សត្វហង្សតែងត្រេកអរចំពោះស្រះមានឈូក ( មើលពាក្យ លុបន័យ ឬ លោបន័យ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply