រយាល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែវែង ឬចម្រៀកស្លឹកត្នោតជាដើមដែលចាក់ឆ្វាក់បន្តៗគ្នា ចងភ្ជាប់ពីទីម្ខាងមកទីម្ខាង សម្រាប់ទាញឬបន្ទះស្លឹកត្នោតជាដើមដែលចងព្យួរ សម្រាប់ឲ្យត្រូវខ្យល់បក់មកត្រូវយោគយោលបង្អើលសត្វ កុំឲ្យហើរចុះឬដើរចូលមកស៊ីផលដំណាំ ។
ឧទាហរណ៍៖ ចងរយាល, រយាលចាប, ទាញខ្សែរយាលបង្អើលសត្វ ។
ព. ប្រ. រយាលចាប ផ្ទះលំនៅដែលរខាកសាកត្រាក ប្រៀបប្រដូចនឹងរយាលចាប ។
ឧទាហរណ៍៖ ផ្ទះរយាលចាប ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ ។
ឧទាហរណ៍៖ ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ ។
ឧទាហរណ៍៖ ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖