រលក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( នាមកិរិយា ) កក្រើកទឹកកើតជារំជួលឡើង ។
ឧទាហរណ៍៖ ទឹករលក ។
ព. ប្រ. កក្រើកចិត្ត ។
ឧទាហរណ៍៖ ចិត្តរលក; គ្នាកំពុងស្រួលចិត្ត អាណិតកុំធ្វើឲ្យរលក !
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំជួលទឹកដែលខ្ជោលៗឡើង ឬពោរពូនឡើងដោយអំណាចកម្លាំងខ្យល់ជាដើម ។ រលកដកពពារ រលកដែលពូនៗងើបៗសណ្ឋានពស់ដកពពារ ។ រលកដោះក្រមុំ រលកដែលពូនៗជាកំពូកតូចៗសណ្ឋានដោះក្រមុំ ។ រលកបែកផ្កាត្រែង រលកដែលបោកប៉ះគ្នា បែកចេញជាភាពសត្រសុសសណ្ឋានផ្កាត្រែង ។ រលកយោល រលកធំៗដែលយោលខ្ជោលៗវែងៗ ។ រលករងដំឡូង រលកដែលខូងៗកណ្ដាលជាជ្រលងវែងៗ សណ្ឋានរងដំឡូង ។ ពុលរលក រង៉ាប់រងើ រអាក់រអើ ឬក្អួតចង្អោរ ដោយអំណាចចាញ់រលកធំៗ ( ម. ព. ពុល ផង ) ។ ព. ប្រ. រលកចិត្ត រញ្ជួយចិត្ត, កម្រើកចិត្ត ។ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលមានសម្បុរភ្លឺថ្លាឆ្លុះស្រមោលហាក់ដូចជាមានរលក
ឧទាហរណ៍៖ ភ្លឺរលក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖