រលាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្រួនឲ្យក្រឡក, ឲ្យរញ្ជួយ, ឲ្យធ្លាក់ចុះ, ឲ្យរបូតចេញ ។
ឧទាហរណ៍៖ រលាក់ទឹកលាងដប, រលាក់អង្ករក្នុងការុង, រលាក់ត្រីពីក្នុងត្រក, ក្រសាចឹកត្រីរលាក់លេប ។
ធ្វើសំឡេងឲ្យរនរន្ថាន់ចុះក្រោម ។
ឧទាហរណ៍៖ សូត្របទរលាក់ច្រើនជាន់ ។
រលាក់រលែក រលាក់ញែករលែកសំឡេងតាមដំណើរបទគ្វាម ។
ឧទាហរណ៍៖ ធ្វើបទរលាក់រលែក ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកម្រើកលើកដាក់ប៉ផ្ងាក់ប៉ផ្ងើក ។
ឧទាហរណ៍៖ រទេះរលាក់ ។
ដែលហូរឬស្រក់សស្រាក់ ( ចំពោះតែឈាម ) ។
ឧទាហរណ៍៖ ឈាមរលាក់ គឺឈាមហូរឬស្រក់សស្រាក់ ( ម. ព. រឡាក់ ផង ) ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហូរឬស្រក់សស្រាក់ ( ចំពោះតែឈាម ) ។
ឧទាហរណ៍៖ ឈាមរលាក់ គឺឈាមហូរឬស្រក់សស្រាក់ ( ម. ព. រឡាក់ ផង ) ។
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រលើ, រលែក ថា : រលាក់រលើ រលើដោយភ័ន្តស្មារតី, ភ័ន្តផ្លូវ; ពភ្លាក់ពភ្លើ ។
ឧទាហរណ៍៖ ដើររលាក់រលើ ។ រលាក់រលែក ( ម. ព. រលាក់ កិ. ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖