Posted on Leave a comment

តើពាក្យ «រលាស់» មានន័យដូចម្ដេច ?


រលាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឲ្យរបេះរបូតចេញ ។
ឧទាហរណ៍៖ ឈ្លើងទាមជើងរលាស់ស្ទើរមិនរបូត; សុនខរលាស់ខ្លួន ។

                      កម្រើក ផាត់ចេញ, ជម្រុះចេញ ។
ឧទាហរណ៍៖ រលាស់សំពត់, រលាស់កន្ទេល ។

                      ញាក់ ឬ កម្រើកទាត់ចេញ ។
ឧទាហរណ៍៖ រលាស់ដៃ, រលាស់ជើង ។

                       បង់បោយរលាស់ដៃ បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ ។ ព. ប្រ. រើចេញ, ងាកចេញ, ដោះចេញ ។
ឧទាហរណ៍៖ រលាស់ចិត្តចេញ, រលាស់ខ្លួនចេញ ។

                       ទាត់ចោលលែងរាប់អាន ។
ឧទាហរណ៍៖ ខុសឆ្គងបន្តិចបន្តួច កុំអាលរលាស់គ្នាចោល ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់ហើបៗខ្លបៗ ។
ឧទាហរណ៍៖ ដងរ៉ែករលាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply