រស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សម្ផស្សប្លែកៗ ដែលប៉ះពាល់ជិវ្ហាបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម ។
ឧទាហរណ៍៖ រសប្រៃ, រសជូរ, រសផ្អែម; អាហារមានរសឆ្ងាញ់ ។
បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រៈសៈ ឬចួនកាល អ. ថ. រស់ ក៏មានខ្លះ, បើរៀងពីខាងចុង អ. ថ. រស់; សព្ទនេះមានន័យច្រើនយ៉ាងណាស់, ប្រែតាមរូបធាតុ គឺប្រភពដើមថា “វិស័យជាទីត្រេកអររបស់សត្វ” ឬថា “វិស័យដែលសត្វទទួលរ៉ាប់រងដោយការដឹង”, ប្រែតាមដំណើរសេចក្ដី នៅមានច្រើនយ៉ាងទៅទៀត គឺប្រែថា ការដឹងអារម្មណ៍; សម្ផស្សកាម; តម្រេក; វត្ថុរាវ; ទឹកដម; ធាតុទឹកក្នុងរាងកាយ; ទឹកក្នុងសាច់, ក្នុងដើមឬក្នុងផ្លែ; ទឹកបន្សារ; កិច្ច; នាទី, មុខការ; សម្បត្តិ; ព្យាយាម; មារយាទ ។ ល ។ រសកៈ អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ ( បើស្ត្រីជា រសិកា ) ។ រសគន្ធ ( រៈសៈគន់ ឬ រស់-គន់-ធ ) ក្លិនរស ( ពាក្យកាព្យប្រើជា រសគន្ធា ក៏មាន ) ។ រសជាតិ ( រស់-ជាត ) ជាតិរបស់រស ( រសឆ្ងាញ់ពិសា ) ។ រសញ្ញា, រសនា ( រៈស័ញ-ញ៉ា, រៈសៈន៉ា ) អណ្ដាត ។ ( រសនា ប្រែថា “ខ្សែក្រវាត់ស្រ្តី; តម្រេក; សេចក្ដីឆ្ងាញ់ពិសា; សំឡេង” ក៏បាន ) ។ រសញ្ញូ អ្នកប្រាជ្ញខាងអក្សរសាស្ត្រ, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង ។ រសតេជ័ស ឬ — តេជះ ឈាម ។ រសធម៌ ( រស់— ) ដូចគ្នានឹង ធម្មរស : សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ( សាស្ត្រាច្បាប់រាជនេតិ ) ។ រសធាតុ, រសនាថ, រសរាជ, រសេន្រ្ទ បរទ ។ រសនាយក ព្រះសិវៈ(ព្រះឥសូរ) ។ រសនាលិះ ( <រសនាលិហ៍ ) សុនខ ។ រសផល ផ្លែឈើមានរស; ដើមដូង ។ រសភង្គ ( រៈសៈភ័ង ) ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក ។ រសវតី ( រៈសៈវៈដី ) រោងចម្អិនអាហារ, ផ្ទះបាយ ។ រសវិទ, រសវិទូ, រសាយនវិទ ( រៈសាយ៉ៈន៉ៈវិត ) អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ ។ រសវិជ្ជា, រសវិទ្យា, រសាយនវិទ្យា វិជ្ជាប្រែធាតុឬផ្សំធាតុ គឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា ។ ល ។ ករូណរស ឬ ករុណារស រស (កម្លាំង) នៃសេចក្ដីអាណិត, អាសូរ ។ គន្ធរស រសក្លិន ។ ធម្មរស រសធម៌ ។ មធុររស រសផ្អែម; រសឆ្ងាញ់។ រជតរស ( រៈជៈតៈរស់ ) ទឹកប្រាក់។ វីររស កម្លាំងព្យាយាម, សេចក្ដីក្លៀវក្លា ។ សុគន្ធរស ទឹកក្រអូប, ទឹកអប់ ។ សុវណ្ណរស ទឹកមាស ។ ស្រីង្គាររស រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា ។ ហាសនរស រសសេចក្ដីរីករាយ, កម្លាំងសេចក្ដីត្រេកត្រអាល ។ ឱជារស ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា ។ ឱសថរស ឬ ឱសធរស រសឱសថ, ទឹកថ្នាំរម្ងាប់រោគ ។ ល
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖