Posted on Leave a comment

តើពាក្យ «រស្សសញ្ញា» មានន័យដូចម្ដេច ?


រស្សសញ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. < រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ, . . .”; សំ. ហ្រស្វ + សំជ្ញា ) គ្រឿងសម្គាល់ឲ្យដឹងថាមានសំឡេងខ្លី ។ ពាក្យនេះវេយ្យាករណបណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ ( ់ ) សម្រាប់ប្រើបំបែរសំឡេងវែងឲ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីរនេះ ដូចជា អត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ ជាដើម ( ហៅថា សង្កត់ ឬ បន្តក់ ក៏បាន; សៀមហៅ មៃឯក អ. ថ. ម៉ៃអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ ។ ម. ព. រស្សៈ និង សញ្ញា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply