Posted on Leave a comment

តើពាក្យ «រហស្ស» មានន័យដូចម្ដេច ?


រហស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. រហស្យ ) សេចក្ដីស្ងាត់, ការសម្ងាត់, ការកំបាំង, ការលាក់លៀម ។ គុ. ស្ងាត់, ដែលកំបាំង ។ រហស្សកម្ម ( រៈហ័សសៈក័ម ) អំពើកំបាំង, ការសម្ងាត់, អំពើដែលបិទបាំងមិនឲ្យអ្នកណាដឹង ។ រហស្សការណ៍ ( រៈហ័ស-សៈកា ) ហេតុឬដំណើរកំបាំង ។ រហស្សគុណ ( រៈហ័ស-សៈគុន ) គុណដ៏កំបាំង គឺគុណដែលមានប្រាកដ តែឥតអ្នកណាដឹង ឬ ដែលមានគេបំបិទបំបាំងមិនឲ្យលេចឮ ។ រហស្សចិន្ដា ( —ចិន-ដា ) គំនិតស្ងាត់ ។ រហស្សទោស ទោសកំបាំង; ទោសដែលលាក់បំបិទមិនឲ្យគេដឹង ។ រហស្សភាព ភាវៈស្ងាត់, ដំណើរសម្ងាត់ ។ រហស្សភេទ ដំណើរបែកខ្ចាយការសម្ងាត់ ។ រហស្សមន្តី ( —ម៉ន់-តី ) អ្នកមានគំនិតស្ងាត់គឺអ្នកដែលលបគិតការសម្ងាត់; បើស្ត្រីជា រហស្សមន្តិនី ។ រហស្សមិត្ត ឬ —មិត្រ មិត្រទំនុកទុកចិត្ត, មិត្រសិ្នទ្ធ ។ រហស្សង្គ ( រៈហ័ស-សង់ ឬ —សង់គៈ; <រហស្ស + អង្គ ) អវយវៈកំបាំង ( អង្គជាត, គុយ្ហប្បទេស ) ។ រហស្សូបាយ ( រៈហ័ស-សូ—; < រហស្ស + ឧបាយ ) ឧបាយសម្ងាត់, កិច្ចកលកំបាំង, ល្បិចសម្ងាត់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply