Posted on Leave a comment

តើពាក្យ «រហោស្ថានកម្ម» មានន័យដូចម្ដេច ?


រហោស្ថានកម្ម


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការរេចរឹលគុណភាពដីក្នុង តំបន់ស្ងួត តំបន់ពាក់កណ្ដាលស្ងួត និងតំបន់ស្ងួតសើមបង្គួរដែលបណ្ដាលមកពីកត្តាផ្សេងៗគ្នា រួមបញ្ចូលទាំង ការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស ។ ជាងនេះទៅទៀត តាមអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងរហោស្ថានកម្មបានកំណត់និយមន័យការរេចរឹលគុណភាពដី ថាជាការថយចុះ ឬបាត់បង់ផលិតភាពជីវសាស្ត្រ ឬសេដ្ឋកិច្ច និងភាពសាំញ៉ាំនៃដីដំណាំដែលពឹងផ្អែកលើទឹកភ្លៀង ដីដំណាំដែលមានប្រព័ន្ធស្រោចស្រពវាលស្មៅ ព្រៃឈើ និងគម្ពោតព្រៃនៅក្នុងតំបន់ស្ងួត តំបន់ពាក់កណ្ដាលស្ងួត និងតំបន់ស្ងួតសើមបង្គួរដោយការប្រើប្រាស់ដី ដំណើរការមួយ ឬ បង្គុំដំណើរការច្រើនពីសកម្មភាពមនុស្ស និង របៀបនៃការតាំងទីលំនៅ ដូចជា (i) សំណឹក ដីបង្កដោយខ្យល់ និង ឬទឹក (ii) ការខូចខាតលក្ខណៈរូប គីមី និង ជីវសាស្ត្រ ឬសេដ្ឋកិច្ចនៃដី និង(iii) ការបាត់បង់រុក្ខជាតិធម្មជាតិរយៈពេលវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply