រា
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហាម, ឃាត់; ថយក្រោយ, ធ្វើឲ្យថយក្រោយ; បែរចេញ, ទាសចេញ; រួញថយ; ជំទាស់; ដោះដៃ; ប្រកែក; …។ រាក្រញាង លើកដៃក្រញាងថយក្រោយ ។ រាគន្លង បែរចេញឬទាសចេញពីគន្លង ។ ព. ប្រ. ប្រកែកឬដោះដៃមិនហ៊ានតស៊ូឬមិនហ៊ានទទួលភារៈ ។ រាដៃ លើកដៃបញ្ឈរម្រាមទាំង៥ ឡើងឲ្យបាតដៃបែរទៅខាងមុខ ដោយការប្រកែកឬហាមឃាត់ : រាដៃឃាត់ ។ រាដំណើរ ឬ រាផ្លូវរាដំណើរ ប្រកែក, កែដោះដៃ មិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ ។ រាទឹក វាតគាស់ទឹកទប់ឲ្យនៅនឹងឬឲ្យថយក្រោយ ។ រារាំង ឬ រាំងរា ខារខាំង, ហាមឃាត់, ការពារ ។ ល ។ យកជើងរាទឹក សំយុងជើងវាតគាស់ទឹក (ឲ្យទូកឬក្បូននៅនឹង ឬថយក្រោយ ) ។ ព. ទ. បុ. បើមិនជួយចូកជួយកែវ កុំយកជើងរាទឹក បើមិនជួយទំនុកបម្រុងផ្ចុងផ្តើម ឬមិនជួយប្រឹងប្រែងខ្នះខ្នែងឲ្យកើតការទេ កុំជំទាស់ឲ្យខូចការខូចដំណើរ (និយាយខ្លីត្រឹមតែ កុំយកជើងរាទឹក ក៏បាន) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖