Posted on Leave a comment

តើពាក្យ «រាក់» មានន័យដូចម្ដេច ?


រាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-សប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ ប្រភេទ គឺ រាក់ស ផ្កាសម្បុរ-ស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង ២ យ៉ាងនេះមានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ ( ថ្វាយបង្គំងារ ) ។

                        ឈ្មោះរោគកើតនៅជើងធ្មេញបណ្ដាលឲ្យហើមសាច់ជើងធេ្មញ កកើតជាខ្ទុះឈាមស្អុយនាំឲ្យធ្មេញឆាប់រង្គើរង្គោះ
ឧទាហរណ៍៖ ធ្មេញកើតរាក់ ឬ កើតរាក់ធ្មេញ ។

                      ឈ្មោះរោគឧច្ចារមគ្គបណ្ដាលឲ្យធ្ងន់បាត ( ធ្ងន់ទ្វារធំ ) ឈឺស្ទំក្នុងពោះ លីងកន្លាស់អស់កម្លាំងល្ហិតល្ហៃ, មាន ២ យ៉ាងគឺ រាក់ស ធ្លាក់សុទ្ធតែខ្ទុះរំអិលគ្មានឈាម, រាក់ក្រហម ធ្លាក់រំអិលមានឈាម ។

ឧទាហរណ៍៖ កើតរាក់ ឬ កើតរាក់បាត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីជ្រៅ គឺមានជម្រៅតិច ។
ឧទាហរណ៍៖ ទឹករាក់, រណ្ដៅរាក់ ។

                     គំនិតរាក់ គំនិតសើៗ មុជមិនជ្រៅទៅមិនឆ្ងាយ ។ ចិត្តរាក់ ចិត្តសើៗ ឆាប់ដោយតាមគេ ( ម. ព. ឧត្តានៈ ផង ) ។ សេចក្ដីរាក់ សេចក្ដីងាយ មិនពិបាកយល់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply