Posted on Leave a comment

តើពាក្យ «រាគ» មានន័យដូចម្ដេច ?


រាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រាគ ) តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាល ចំពោះកាម
ឧទាហរណ៍៖ ត្រូវរាគៈគ្របសង្កត់ ។

                      រាគគ្គិ ( រាគ័ក-គិ; បា. < រាគ + អគ្គិ ) ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង ។
ឧទាហរណ៍៖ រាគគ្គិ ជាភ្លើងមិនសម្ដែងឲ្យឃើញផ្សែងនិងអណ្ដាត ប៉ុន្តែឆេះរង្គំងំរង្គាលលើសខ្នាតឥតនរណាពណ៌នាប្រាប់គ្នាឲ្យដឹងសព្វគ្រប់បានដុតសត្វឲ្យឆេះខ្លោចប្រាណពុំដឹងខ្លួន . . . ( បរិយាយរបស់ ព. ពុ. ) ។ រាគចរិត ( រាគៈចៈរ៉ិត ) អ្នកដែលមានចរិតក្រាស់ដោយរាគៈ ។ រាគចិត្ត ចិត្តដែលប្រកបដោយរាគៈ ។ រាគាទិក្កិលេស ( បា. <រាគ + អាទិ + កិលេស ) កិលេសមានរាគៈជាដើម ។ រាគាភិភូត ( បា. < រាគ+ អភិភូត “គ្របសង្កត់” ) ដែលត្រូវរាគៈគ្របសង្កត់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply