Posted on Leave a comment

តើពាក្យ «រាង» មានន័យដូចម្ដេច ?


រាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាល, រអា លែងចង់ លែងត្រូវការទៀត ។
ឧទាហរណ៍៖ ផ្លូវនុ៎ះពិបាកណាស់, ខ្ញុំរាងហើយមិនទៅទៀតទេ ! ។

                      ខ្លាចរអាលែងហ៊ានទៀត ។

ឧទាហរណ៍៖ ត្រូវគេបន្ទោសច្រើនដងហើយ នៅតែមិនរាង ។ រាងចាល ចាលចិត្ត ចាលគំនិតរាងលែងហ៊ានទៀត ។ រាងរអា រាងទ្រាន់ខ្លាំង ។ រាងមិនឈ្នះរាគ តាំងចិត្តថារាងហើយ ប៉ុន្តែគង់មិនឈ្នះតម្រេក ( ព. សុ.; ម. ព. រៀល កិ. ទៀតផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ ។

ឧទាហរណ៍៖ រាងក្រអាញ, រាងច្រឡោ, រាងរល, រាងស្ដើង ។

                      រាងរៅ ទ្រង់ទ្រាយរូបរាង ។ ល ។ ( ម. ព. រូប ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចាល, រអា លែងចង់ លែងត្រូវការទៀត ។
ឧទាហរណ៍៖ ផ្លូវនុ៎ះពិបាកណាស់, ខ្ញុំរាងហើយមិនទៅទៀតទេ ! ។

                      ខ្លាចរអាលែងហ៊ានទៀត ។
ឧទាហរណ៍៖ ត្រូវគេបន្ទោសច្រើនដងហើយ នៅតែមិនរាង ។ រាងចាល ចាលចិត្ត ចាលគំនិតរាងលែងហ៊ានទៀត ។ រាងរអា រាងទ្រាន់ខ្លាំង ។ រាងមិនឈ្នះរាគ តាំងចិត្តថារាងហើយ ប៉ុន្តែគង់មិនឈ្នះតម្រេក ( ព. សុ.; ម. ព. រៀល កិ. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply