Posted on Leave a comment

តើពាក្យ «រាជ» មានន័យដូចម្ដេច ?


រាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. រាជន៑ ) ព្រះរាជា ( ក្សត្រីយ៍ទ្រង់រាជ្យ ); ប្រែតាមរូបសព្ទថា “អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង” ឬប្រែថា “អ្នកញ៉ាំងប្រជាពលរដ្ឋឲ្យរីករាយ គឺគ្រប់គ្រងប្រជានិករឲ្យមានស្វាមីភក្តិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤ យ៉ាងគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឲ្យល្មមពេញចិត្តប្រជារាស្ត្រ” ។ សព្ទនេះប្រើជាបទសមាសបានជាអនេក, បើដាក់រៀងពីខាងដើមសព្ទដទៃ អ. ថ. រាជ:, ដូចជា : រាជទូត, រាជធានី, រាជបុត្រ, រាជបម្រើ, រាជប្រកាស ជាដើម; បើរៀងពីខាងចុងសព្ទដទៃ អ. ថ. រាច, ដូចជាៈ នាគរាជ, ប្រទេសរាជ, មហារាជ, អធិរាជ, ឯករាជ ជាដើម; ផ្សំជាមួយនឹងសព្ទសំស្ក្រឹត, បាលី, ខ្មែរ បានតាមគួរដល់ការប្រកប : រាជកកុធភណ្ឌ ( —កៈកុធៈភ័ន ) គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន ៥ យ៉ាងគឺ មកុដ, ព្រះខ័ឌ្គ ព្រះខ័ន ), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថា : មកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), សុព័ណ៌បាទុក, ព្រះទណ្ឌៈ, ចាមរ ។ រាជកញ្ញា ឬ —កន្យា ព្រះរាជបុត្រីជំទង់ឬក្រមុំ ។ រាជកម្ម អំពើរបស់ព្រះរាជា គឺអំពើល្អ ឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ ។ រាជកវី កវីរបស់ព្រះរាជា ។ រាជការ ឬ —ការ្យ ( ត. ទ. ស្រ. អ. ថ. រាច-ផ្កា; សំ. រាជកាយ៌ ) ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស ( រាជការ្យ ម. ប្រ. ច្រ. ប្រ. រាជការ ជាង ) : ធ្វើរាជការ; អ្នករាជការ, ខ្ញុំរាជការ, គំនិតរាជការ, . . . ។ រាជកិច្ច ឬ —ក្រឹត្យ កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី ( ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅ ដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ : សៀវភៅរាជកិច្ច ) ។ រាជកិច្ចានុកិច្ច ( បា. < រាជ + កិច្ច + អនុកិច្ច ) កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ ។ រាជកីយ ( —កី ) ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ ។ រាជកីឡា ឬ —ក្រីឌា ការក្រសាលសប្បាយផ្ទាល់ព្រះអង្គ របស់ព្រះរាជាឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង ( ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណ ឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម ) ។ រាជកុមារ ព្រះរាជបុត្រក្មេង ។ រាជកុមារិកា ឬ —កុមារី ព្រះរាជបុត្រីក្មេង ។ រាជកុលដ្ឋាន ទី, លំនៅរបស់រាជត្រកូល; ព្រះរាជគំនាល់; ព្រះរាជសំណាក់ ។ រាជកុសល កុសលឬការកុសលរបស់ព្រះរាជា ( ច្រើននិយាយថា ថ្វាយព្រះរាជកុសល ថ្វាយកុសលដែលខ្លួនបានហើយចំពោះទៅព្រះរាជា ) ។ រាជកោដ្ឋាគារ ( —កោត-ឋា— ) ឃ្លាំងព្រះរាជទ្រព្យ ។ រាជកោដ្ឋាគារិក មន្ត្រីអ្នករក្សាឃ្លាំងព្រះរាជទ្រព្យ ។ រាជកោទណ្ឌ ឬ —កៅទណ្ឌ ( —ទ័ន ) ធ្នូសម្រាប់ព្រះរាជា ឬធ្នូសម្រាប់រាជ្យ ។ រាជកំណត់ កំណត់ច្បាប់ក្នុងព្រះរាជប្បញ្ញត្តិ ឬ ក្នុងព្រះរាជប្រកាស ។ រាជខណ្ឌ ឬ រាជ្យ— ( —ខ័ន ) ដែន, ព្រំដែន; សង្កាត់ឬកម្រិតរបស់ព្រះរាជប្បញ្ញត្តិឬព្រះរាជប្រកាស ។ រាជគំនាប់ ការគំនាប់ចំពោះព្រះរាជា : យោធាថ្វាយព្រះរាជគំនាប់ ឬ ថ្វាយព្រះគំនាប់ ។ រាជគំនាល់ ទីសម្រាប់គាល់ព្រះរាជា, ក្រឡាព្រះគំនាល់ ។ រាជគ្រឹហា ( —ហ៊ា ) ព្រះរាជដំណាក់ ។ រាជគ្រឹះ ឈ្មោះរាជធានីមួយរបស់ដែនមគធៈ ( ក្នុងបុរាណសម័យ ) ជាក្រុងមានឈ្មោះលេចឮក្នុងគម្ពីរពុទ្ធសាសនា ( ម. ព. មគធៈ ផង ) ។ រាជគ្រូ គ្រូរបស់ព្រះរាជា; មន្ត្រីដែលព្រះរាជាទ្រង់តាំងឲ្យជាទីប្រឹក្សាផ្ទាល់ព្រះអង្គឬឲ្យជាអ្នករំឭកដាស់តឿនព្រះអង្គ ក្រែងទ្រង់មានបើប្រព្រឹត្តភ្លាំងភ្លាត់ខុសចាកទសពិធរាជធម៌ ។ រាជឃ្លាំង ឃ្លាំងដាក់ព្រះរាជទ្រព្យ, ឃ្លាំងហ្លួង ។ រាជង្គរក្ខ (រាជ័ង-គៈ រ័ក) ឬ រាជរក្ខ —រក្ស អ្នករក្សាអង្គព្រះរាជា, ទាហានរក្សាព្រះអង្គ ( ម. ព. អង្គរក្ខ ផង ) ។ រាជជននី ( —ជៈ នៈ នី ) ព្រះមាតារបស់ក្សត្រិយ៍ទ្រង់រាជ្យ ។ រាជញ្ញត្រកូល ( រាជ័ញ-ញៈ— ) ត្រកូលដែលជាប់ពូជមុទ្ធាភិសិត្តរាជ; ត្រកូលព្រះអង្គឬព្រះវង្ស ។ រាជដំណាក់ ផ្ទះដែលព្រះរាជាទ្រង់គង់នៅ (ព្រះរាជមន្ទីរ) ។ រាជដំណើរ ការធ្វើដំណើររបស់ព្រះរាជា ។ រាជតន័យ ព្រះរាជបុត្រ ។ រាជតនយា ( —តៈ នៈ យ៉ា ) ព្រះរាជបុត្រី ។ រាជតេជះ តេជះរបស់ព្រះរាជា ។ ក្នុងកម្ពុជរដ្ឋ, សម័យពីដើម ចួនកាលប្រើពាក្យនេះ ជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិ ឬក៏ក្រសួងយុទ្ធនាធិការ : អ្នកឧកញ៉ារាជតេជះ… ( ម. ព. តេជះ ផង ) ។ រាជតេជានុភាព ( <រាជ + តេជ + អានុភាព ) អានុភាពនៃតេជះរបស់ព្រះរាជា ។ រាជតម្រាស់ ព្រះតម្រាស់នៃព្រះរាជាដែលទ្រង់ត្រាស់ហៅ, ត្រាស់បង្គាប់, ត្រាស់ប្រើ ។ រាជតម្រិះ សេចក្ដីត្រិះរិះរបស់ព្រះរាជា ។ រាជត្រកូល ត្រកូលឬគ្រួសាររបស់ព្រះរាជា ។ រាជទណ្ឌ ( —ទ័ន ) អាជ្ញារបស់ព្រះរាជា, ទោសខុសនឹងម្ចាស់ផែនដី : ត្រូវព្រះរាជទណ្ឌ ។ រាជទាន អំណោយរបស់ព្រះរាជា; ប្រើជា កិ. ក៏បាន : ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានរង្វាន់ . . . ។ រាជទារក ( —រក់ ) ព្រះរាជបុត្រដែលនៅតូច ។ រាជទារិកា ព្រះរាជបុត្រីដែលនៅតូច ។ រាជទិន្ន ( —ទិន ) អ្វីមួយដែលព្រះរាជាទ្រង់ប្រទាន : របស់នេះជារាជទិន្ន ។ រាជទិន្ននាម ( —ទិន-នៈនាម ) នាមឬងារ, បណ្ដាស័ក្ដិ ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទាន ។ រាជទូត ព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ ( ក្នុងបុរាណសម័យ ) ; អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន (ក្នុងសម័យបច្ចុប្បន្ន) ។ រាជទូតក្រិយា ( —ទូត័កក្រិយ៉ា )ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត ។ រាជទូតានុទូត ( សំ. បា. < រាជទូត + អនុទូត ) រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច ( ម. ព. ទូត ន. ឬ គុ. និង ទូតានុទូត ផង ) ។ រាជទេពី ឬ —ទេវី ទេពីរបស់ព្រះរាជា ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, ប្រើពាក្យនេះ ជាឋានន្តរនៃស្ត្រីជាបាទបរិចារិកានៃក្សត្រិយ៍ទីសម្ដេចព្រះឧភយោរាជឬទីសម្ដេចព្រះមហាឧបរាជ, ដែលបានអភិសេកតាមពិធីព្រាហ្មណ៍, តែទទួលទឹកក្លស់ទឹកសង្ខ័លើអាសនៈផ្សេងពីព្រះស្វាមី ។ រាជទេយ្យ ( —ទៃ ) របស់ឬរង្វាន់ដែលស្ដេចទ្រង់ព្រះរាជប្រទាន ។ រាជទ្រព្យ ទ្រព្យរបស់ព្រះរាជា ( ទ្រព្យសម្រាប់ព្រះអង្គ មិនមែនសម្រាប់រាជ្យ , ព. ផ្ទ. រាជ្យទ្រព្យ ) ។ រាជទ្រោហិន អ្នកក្បត់ព្រះរាជា, អ្នកក្បត់ផែនដី ។ រាជទ្វារ ទ្វារព្រះរាជវាំង ។ រាជទ្វារបាល ឆ្មាំទ្វារព្រះរាជវាំង ។ រាជធន ( —ធន់ ) ព្រះរាជទ្រព្យ ។ រាជធម៌ ធម៌សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តឬទ្រង់កាន់, នាទីរបស់ក្សត្រិយ៍ទ្រង់រាជ្យ ( ម. ព. ទសពិធរាជធម៌ ផង ) ។ រាជធាន, —ធានិក, —ធានិកា, —ធានី នគរ, ក្រុង ដែលព្រះរាជាទ្រង់គង់នៅ ។ រាជធាត្រី ស្រីអ្នកបំបៅឬបីពរក្សាព្រះរាជទារកឬព្រះរាជទារិកា ( ម. ព. ធាត្រី ផង ) ។ រាជធីតា (—ដា) ព្រះរាជបុត្រី, ព្រះអង្គម្ចាស់ស្ត្រី ។ រាជធីតុបតី ( —ប៉ៈ ដី ) កូនប្រសាប្រុសរបស់ព្រះរាជា ( ហៅត្រឹមតែ ព្រះធីតុបតី ក៏បាន ) ។ រាជធុរៈ ឬ —ធុរា ការរវល់របស់ព្រះរាជា, ការគ្រប់គ្រងផែនដី ។ រាជនត្តា ចៅរបស់ព្រះរាជា ( ទាំងបុរសទាំងស្ត្រី ) ។ រាជន័យ ដំណើររាជការ (រាជសាស្ត្រ) ។ រាជនារី ស្រីព្រះស្នំ, អស់អ្នក ។ រាជនាវា នាវាព្រះរាជទ្រព្យ (ច្រើនប្រើជា ព្រះទីន័ងនាវា) ។ រាជនាវិក អ្នកកាន់ការក្នុងព្រះរាជនាវា ។ រាជនាវិកបតី ឬ —នាវិកាធិបតី (—ប៉ៈដី) នាហ្មឺនអ្នកត្រួតត្រាលើពួករាជនាវិក ( ចាងហ្វាងរាជនាវា ) ។ រាជនិពន្ធ ( —ពន់ ) សេចក្ដីឬរឿងរ៉ាវដែលព្រះរាជាទ្រង់តែងដោយព្រះអង្គឯង ។ ក្រុមនាម៉ឺនអ្នកកាន់ការខាងព្រះរាជពង្សាវតា . . ., ហៅថា ក្រុមព្រះរាជនិពន្ធ ។ រាជនិមន្តន៍ ការនិមន្តបព្វជិតតាមព្រះរាជតម្រាស់ ។ រាជនិវេសន៍ លំនៅរបស់ព្រះរាជា ( ព្រះរាជមន្ទី ឬ ព្រះរាជវាំង ) ។ រាជនីតិ ច្បាប់ឬបែបបទសម្រាប់ព្រះរាជា សម្រាប់ព្រះរាជឱរស ដែលនឹងបានជាក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់គ្រប់គ្រងប្រទេស ។ រាជនីតិវិជ្ជា ឬ —វិទ្យា ចំណេះខាងរាជនីតិ ។ រាជនីតិសាស្ត្រ គម្ពីររាជនីតិ ។ រាជនីតិសិក្សា ការហាត់រៀនរាជនីតិ ។ រាជនេតិ ( —នេត ) ឈ្មោះច្បាប់ដំបូន្មានបុរាណមួយជាស្នាព្រះហស្ដព្រះបាទស្រីធម្មរាជា ( ព្រះរាជសម្ភារ ) ។ ហៅថា ច្បាប់ព្រះរាជសម្ភារ ដូចច្នេះក៏បាន ។ រាជបក្សី ស្ដេចសត្វស្លាបឬបក្សីដែលព្រះរាជាទ្រង់ចិញ្ចឹម ។ រាជបញ្ជា សេចក្ដីបង្គាប់នៃព្រះរាជា, ព្រះរាជឱង្ការត្រាស់បង្គាប់ ( ម. ព. បញ្ជា ផង ) ។ រាជប្បញ្ញត្តិ ( —ជ័ប-ប័ញ-ញ៉ាត់ ) បញ្ញត្តិរបស់ព្រះរាជា ( សេចក្ដីដែលម្ចាស់ផែនដីតាំងទុកឲ្យប្រជាពលរដ្ឋប្រតិបត្តិតាម ) ។ រាជបណ្ឌិត អ្នកប្រាជ្ញរបស់ព្រះរាជា ។ រាជបណ្ឌិត្យសភា ការប្រជុំឬទីប្រជុំរបស់ពួករាជបណ្ឌិត, ក្រុមរាជបណ្ឌិត ( បារ. Acad´emie ) ។ រាជបណ្ឌិត្យ ភាព, បែបបទ, មុខការរបស់រាជបណ្ឌិត ។ រាជបណ្ណារក្ខ ( បា. < រាជ + បណ្ណ “សំបុត្រ, ដីកា, . . . ” + អារក្ខ “ទុកដាក់” ) អ្នកទុកដាក់សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួនច្បាប់, . . . របស់ព្រះរាជា ( សរសេរជា រាជបណ្ណារក្ស ក៏បាន ) ។ រាជបណ្ណាល័យ ( បា. < រាជ + បណ្ណ + អាលយ “លំនៅ, កន្លែង ” ) បណ្ណាល័យរបស់ព្រះរាជា ។ ឈ្មោះមហាមន្ទីរមួយនៅក្រុងភ្នំពេញ ជាទីតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗ ជាសម្បត្តិឬជាឃ្លាំងចំណេះរបស់កម្ពុជរដ្ឋ . . . ( គឺក្រុមពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ ) ។ រាជបត្នី ប្រពន្ធរបស់ព្រះរាជា; ព្រះអគ្គមហេសី ។ រាជបថ ឬ —មាគ៌ា ( —បត់ ឬ —មាគ៌ា ) ផ្លូវសម្រាប់ព្រះរាជា ( ផ្លូវហ្លួង ) ។ រាជបន្ទូល ព្រះបន្ទូលរបស់ក្សត្រិយ៍ឧភយោរាជឬមហាឧបរាជ ។ រាជបន្ទូលលេខា សំបុត្រសម្ដេចព្រះឧភយោរាជឬសម្ដេចព្រះមហាឧបរាជប្រើតាមធម្មតា ។ រាជបព្វជិត ព្រះរាជាដែលលះរាជសម្បត្តិចេញទ្រង់ព្រះផ្នួសបានជាអ្នកបួសហើយ ។ រាជបរិច្ចាគ ការចំណាយព្រះរាជទ្រព្យ ។ រាជបរិពារ ឬ —បរិវារ បរិពារឬបរិវាររបស់ព្រះរាជា ។ រាជបរិវត្តន៍ ( —វ័ត ) ការផ្លាស់រាជ្យ ។ រាជបរិស័ទ ឬ —បរិសទ្យ បរិស័ទរបស់ព្រះរាជា ។ រាជបល្ល័ង្ក បល័្លង្ករាជ្យ ( បល្ល័ង្កក្រោមស្វេតឆត្រ ) ។ រាជបិតា បិតារបស់ព្រះរាជា ( ច្រើនហៅថា ព្រះវររាជបិតា ឬ ព្រះវរបិតា ) ។ រាជបុត្រ ឬ —បុត្រា បុត្រប្រុសរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រា ) ។ រាជបុត្រី កូនស្រីរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រី ) ។ រាជបុរស ( —បុរ៉ស់ ) បុរសរបស់ព្រះរាជា ( ខ្ញុំរាជការ ) ។ រាជបុរី ក្រុងដែលស្ដេចគង់នៅ ( ក្រុងហ្លួង ) ។ រាជបុរោហិត បុរោហិតរបស់ព្រះរាជា ។ រាជបំណង សេចក្ដីប៉ងរបស់ហ្លួង ។ រាជបំណន់ បំណន់ហ្លួង ។ រាជបម្រើ អ្នកដែលព្រះរាជាទ្រង់ត្រាស់ប្រើ ។ រាជប្បវេណី ឬ —ប្រពៃណី ទំនៀមរបស់ស្ដេចតៗមក ( ម. ព. បវេណី, ប្រពៃណី និង រជ្ជប្បវេណី ផង ) ។ រាជប្រកាស ( ម. ព. ប្រកាស ) ។ រាជប្រវត្តិ ឬ —ពង្សាវតារ ពង្សាវតារក្សត្រិយ៍, របាក្សត្រិយ៍ ។ រាជពន្ធុ ( —ព័ន-ធុ ) ផៅពង្សស្ដេច ។ រាជពល ( —ពល់ ) កម្លាំងស្ដេច; រេហ៍ពលរបស់ព្រះរាជា ។ រាជពលានុភាព ( សំ. បា. < រាជ +ព ល + អានុភាវ, វ > ព ) អានុភាពនៃរាជពល ។ រាជពលី ( ម. ព. ពលី ) ។ រាជពាហនៈ ឬ —វាហនៈ, —វាហី ពាហនៈរបស់ព្រះរាជា ។ រាជពិធី ( ម. ព. ពិធី ) ។ រាជព្រឹត្ត មារយាទ, សណ្ដាប់ធ្នាប់, ឫកពារបស់ព្រះរាជា ។ រាជភក្ដី សេចក្ដីស្មោះត្រង់ចំពោះព្រះរាជា ។ រាជភគិនី បងស្រីឬប្អូនស្រីរបស់ព្រះរាជា ( ម. ព. ភគិនី ផង ) ។ រាជភណ្ឌ ( —ភ័ន ) ព្រះរាជទ្រព្យ ។ រាជភ័យ ភ័យអំពីអាជ្ញាស្ដេច; ភ័យអំពីកំហុសចម្ពោះព្រះរាជា ។ រាជភាគិនេយ្យ ( —នៃ ) កូនប្រុសរបស់ព្រះរាជភគិនី ( ក្មួយប្រុសរបស់ព្រះរាជា ); បើក្មួយស្រីជា រាជភាគិនេយ្យា ( ច្រើនហៅត្រឹមតែ ព្រះភាគិនេយ្យ, ព្រះភាគិនេយ្យា; ម. ព. ទាំងពីរនេះផង ) ។ រាជភាតា បងប្រុសឬប្អូនប្រុសរបស់ព្រះរាជា ( ច្រើនហៅ ព្រះជេដ្ឋា, ព្រះអនុជ; ម. ព. ទាំងពីរនេះ និងភាតា ផង ) ។ រាជភូត ស្ដេចទេវតា; បិសាចដែលអង់អាច, បិសាចកាច (ស្ដេចខ្មោច); ច្រើននិយាយថា បិសាចរាជភូត ។ រាជភោគ្គ ( —ភោក ) អ្នកគាល់បម្រើព្រះរាជា ( រាជូបដ្ឋាក, មហាតលិក ); រាជសេវ័ក ។ រាជភោជន ភោជនសម្រាប់ព្រះរាជា ( ព្រះស្ងោយ ឬព្រះក្រយាស្ងោយ ) ។ រាជភ្រឹត ទាហានហ្លួង។ រាជភ្រឹត្យ ខ្ញុំរាជការ; អ្នកបម្រើផ្ទាល់ព្រះអង្គ ។ រាជមន្ត ឬ —មន្ត្រ មន្តសម្រាប់ព្រះរាជា (ម. ព. មន្ត ឬ មន្ត្រ ផង) ។ រាជមន្ត្រី សេនាបតី, រដ្ឋមន្ត្រី។ រាជមន្ទីរ ព្រះរាជដំណាក់; ក្រុមព្រះរាជមន្ទីរ ក្រុមឱភាសមន្ត្រី ឬក្រុមរឿនហ្លួង ។ រាជមហាមាត្យ ( —ម៉ាត ) អមាត្យធំរបស់ព្រះរាជា, សេនាបតីធំ, នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីទី១ ។ រាជមហេសី មហេសីហ្លួង ។ រាជមាតា មាតារបស់ព្រះរាជា ។ តាមច្បាប់រាជសព្ទខ្មែរប្រើចំពោះតែមាតារបស់ក្សត្រិយ៍ទីឧភយោរាជឬទីឧបរាជ, ហៅបាន ២ យ៉ាងគឺ ព្រះរាជមាតា, ព្រះវរមាតា ( តាមថ្នាក់វង្សនិងស័ក្ដិ ) ។ រាជមាលកៈ ឬ —មាល័ក ព្រះពន្លា ។ រាជមិត្ត, —មិត្រ ឬ —សខា (—សៈខា ) មិត្រឬសម្លាញ់របស់ព្រះរាជា ។ រាជមុទិ្ទកា ឬ —មុទ្រិកា ចិញ្ចៀនហ្លួង ( ព្រះទម្រង់ ឬព្រះទម្រង់អង្គុលី ) ។ រាជមុទ្ធាភិសេក ការអភិសេកឲ្យបានពេញទីជាមុទ្ធាភិសិត្តរាជ ( ម. ព. មុទ្ធាភិសេក ផង ) ។ រាជមុទ្ទា —មុទ្រា ឬ —លញ្ឆករ ( —ល៉ាញ់-ឆៈក ) ត្រាហ្លួង ( ត្រាផែនដី ); ហៅ ព្រះវរលញ្ឆករ ក៏បាន ។ រាជមេត្រី មេត្រីរបស់ព្រះរាជានិងព្រះរាជាផងគ្នា, មេត្រីរបស់រាជការរដ្ឋបាលប្រទេសមួយនិងប្រទេសដទៃ : ចងព្រះរាជមេត្រី ។ រាជយាន យានហ្លួង; ខ្មែរហៅចំពោះតែព្រះសាលៀង ។ រាជយុទ្ធ ការដែលស្ដេចនិងស្ដេចច្បាំងគ្នាតទល់ផ្ទាល់ព្រះអង្គ ។ រាជយោសិត ស្ត្រីរបស់ព្រះរាជា (ព្រះរាជមហេសី ) ។ រាជរង្គ ( —រង់ ) ប្រាក់ ។ រាជរដ្ឋាភិបាល រដ្ឋាភិបាលនៃព្រះរាជា, ការគ្រប់គ្រងរដ្ឋដែលទាក់ទងដោយព្រះមហាក្សត្រិយ៍ ។ រាជរថ រថហ្លួង, រថព្រះទីន័ង ។ រាជរថាធិបតី ( —ធិប៉ៈដី ) អធិបតីក្រុមរាជរថ, ចាងហ្វាងរាជរថ ។ រាជរាជ ( រាជៈរាច )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply