Posted on Leave a comment

តើពាក្យ «រាជបណ្ឌិត្យស្ថាន» មានន័យដូចម្ដេច ?


រាជបណ្ឌិត្យស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាជ + បាណ្ឌិត្យ + ស្ថាន; បា. រាជ + បណ្ឌិច្ច + ឋាន > រាជបណ្ឌិច្ចដ្ឋាន “ទីរបស់ឬសម្រាប់ក្រុមរាជបណ្ឌិត; ( បារ. Académie ) សភា ឬ រាជសភា សម្រាប់ក្រុមបណ្ឌិត ឬក្រុមរាជបណ្ឌិត គឺក្រុមអ្នកប្រាជ្ញអ្នកបង្កើតវិទ្យាសាស្រ្តផ្សេងៗមានអក្សរសាស្ត្រជាដើម ព្រមទាំងមានសិទ្ធិ អាចញ៉ាំងវិទ្យាសាស្ត្រនោះៗឲ្យប្រព្រឹត្តទៅស្មើក្នុងប្រទេសរបស់ខ្លួនផងទៀត ( ហៅរាជបណ្ឌិត្យសភា ក៏បាន ) ។ ពួកបណ្ឌិតក្នុងស្ថានឬសភានេះហៅថា សមាជិករាជបណ្ឌិត្យស្ថាន ឬ សមាជិករាជបណ្ឌិត្យសភា; ស្ត្រីហៅ សមាជិកា—( បារ. Académicien, Académicienne ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply