Posted on Leave a comment

តើពាក្យ «រាន» មានន័យដូចម្ដេច ?


រាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់គាស់រម្លើងទីដី, ព្រៃ ឲ្យកើតបានជាស្រែ, ចម្ការ, ភូមិលំនៅ ។
ឧទាហរណ៍៖ រានស្រែ, រានចម្ការ, រានភូមិ ។

                      ជម្នះចូលឲ្យបានជឿនទៅមុខ ។

ឧទាហរណ៍៖ រានទី ( ជម្នះចូលយកទី ) ។

                     រវះរវាម; មិនរើសអើង ។

ឧទាហរណ៍៖ មនុស្សរានចំណី, គោរានស្មៅ ។

                     រានទន្ទ្រាន ទន្ទ្រានចូលឥតញញើត‍‍‍ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រែវាលឬមានដំបូល មានសសរដាំក្នុងដីសម្រាប់អង្គុយលំហើយ ឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម ។ រានភ្លើង រានវាលខ្ពស់ដាក់ពំនូកដីពីលើ សម្រាប់បង្កាត់ភ្លើងឲ្យឆេះសន្ធោយកពន្លឺក្នុងវេលាយប់ ។ រានមាន់ រានធ្វើឲ្យមាន់នៅ ។ រានហាល រានវាលជាប់នឹងផ្ទះសម្រាប់ហាលអ្វីៗ ។ លក់រាន ដាក់អីវ៉ាន់លើរានលក់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply