រាប់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គិតចំនួន, ត្រួត, ពិនិត្យ ឬកំណត់ឲ្យដឹងចំនួន ។
ឧទាហរណ៍៖ រាប់ដប់, រាប់ម្ភៃ រាប់ឲ្យដឹងចំនួនដប់ឬចំនួនម្ភៃ ។
ស្រឡាញ់យកជាគ្នា, ទុកដាក់ថាជាបានការ ។
ឧទាហរណ៍៖ រាប់គ្នាជាញាតិ; ឥតគេរាប់ ។
រាប់បាត្រ ដាក់បាយក្នុងបាត្រដូចគេរាប់ គឺដួសបាយនឹងវែកដាក់ក្នុងបាត្រភិក្ខុសង្ឃ ដែលដាក់រៀបដង្ហែគ្នា, ដោយគ្នេរបាយឲ្យល្មមគ្រប់គ្រាន់តាមចំនួនបាត្រ ( ព. ផ្ទ. ដាក់បាត្រ ) ។ រាប់មុខ រាប់យកជាមុខ, ទុកដាក់ថាជាអ្នកមានមុខមានឈ្មោះ
ឧទាហរណ៍៖ មនុស្សសាបរលាបឥតគេរាប់មុខ ។
រាប់រក រាប់អានទៅមករកនេះរកនោះ ឬរាប់អានពឹងរកគ្នា ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖