Posted on Leave a comment

តើពាក្យ «រាវ» មានន័យដូចម្ដេច ?


រាវ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រាវរកដោយដៃ ។
ឧទាហរណ៍៖ រាវចាប់ត្រីក្នុងអង្រុត ។

                      ស្រាវជ្រាវរក, សង្កេតឈ្លេចឈ្លីរក ។
ឧទាហរណ៍៖ រាវរកឲ្យឃើញសេចក្ដីពិត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយបន្ទោះត្បាញជាក្រឡា ឬដោយក្រងបន្ទះរនាបជាដើម សម្រាប់ផ្កាប់ចានដែលប្រើប្រាស់ ។

ឧទាហរណ៍៖ រាវចាន, ចានមួយរាវ ( ម. ព. រណ្ដំ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាទឹក, មិនខាប់, ( ទីទៃពីខាប់ ) ។
ឧទាហរណ៍៖ ខ្លាញ់រាវ, បបររាវ ។

                       របស់រាវ ឬ វត្ថុរាវ អ្វីៗដែលជាទឹក, មិនខាប់ ដូចយ៉ាងប្រេង, សុរាជាដើម ។ ក្មេងឈាមរាវ ក្មេងដែលកំពុងមានកម្លាំងពេញពាល មានចិត្តរហេវរហាវមិនសូវចេះអត់ធ្មត់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply