រាស្ត្រ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាឞ្ត្រ; បា. រដ្ឋ ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន ។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីថា “ប្រជាជនសម្រាប់ដែន ( ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន )” ។
ឧទាហរណ៍៖ ពួករាស្ត្រ, កែនរាស្ត្រ ។
រាស្ត្រទាស រាស្ត្រជាខ្ញុំបម្រើគេឬបណ្ដារាស្ត្រដែលទុកថាជាខ្ញុំម្ចាស់ផែនដី ។ រាស្ត្រប្រជា ឬ ប្រជារាស្ត្រ ពួកជនចំណុះដែន ។ បណ្ដារាស្ត្រ រាស្ត្រទាំងឡាយ, រាស្ត្រគ្រប់គ្នា ។ អាណាប្រជារាស្ត្រ ប្រជារាស្ត្រក្នុងអាណាចក្រនីមួយ ។ អាណាប្រជានុរាស្ត្រ ( <អាណា + ប្រជា + អនុ + រាស្រ្ត ) ប្រជារាស្ត្រធំតូចក្នុងអាណាចក្រនីមួយ ។ ល ។ ( ម. ព. រដ្ឋ និង ប្រជា ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖