Posted on Leave a comment

តើពាក្យ «រឹង» មានន័យដូចម្ដេច ?


រឹង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីទន់ គឺដែលក្រទាំង, មិនទ្រុឌ, មិនជត, មិនពាប់, មិនពៀច, មិនរវ៉ែតរវ៉ត, មិនរង៉ិករង៉ក់ ។ ល ។
ឧទាហរណ៍៖ ដីរឹង, ឈើសាច់រឹង; ចិត្តរឹង, ជំហររឹង, ស្មារតីរឹង ។ ល ។
រឹងខ្លួន អៀនខ្លួនមិនហ៊ានចូលទៅរកព្រោះមានសេចក្ដីឆ្គង ។ រឹងទទឹង ទទឹងទាស់ដោយរឹងមិនព្រមតាម ។ រឹងមាត់ ងាស់មាត់និយាយមិនរហ័សឬមិនច្បាស់; ងាស់មាត់មិនហ៊ានហើបហានិយាយ ព្រោះញញើតចិត្តគេ ។ ល ។ ដែលមានមានះ, ចចេស, របឹង មិនងាយព្រមតាម

ឧទាហរណ៍៖ ក្បាលរឹង, មុខរឹង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply