រុន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ, សំបក ឬ ខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម ; រុនមាន ២ ប្រភេទគឺ រុនទឹក ដុះក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់; រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹងប្រើធ្វើជាដំបងបាន ។
ឧទាហរណ៍៖ កន្ទេលរុន, ដំបងរុន; គួរដាំរុនត្រង់ខាងៗនៃស្រះឬត្រពាំង ។
តិណជាតិធំមួយប្រភេទកម្ពស់ ១-៣ ម ដុះក្នុងព្រៃត្រជាក់ ឬព្រៃរនាមនៃអាស៊ីក្តៅ គេច្រើនដាំជាលម្អលើដីសើមៗ។ សម្បកមានប្រយោជន៍ប្រើការធ្វើខ្នួច ឬត្បាញជាកន្ទេល។ ស្លឹកធំៗ អាចប្រើខ្ចប់ឥវ៉ាន់ផ្សេងៗបាន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖