រូបវិទ្យា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុ និងចលនារបស់វា។ រូបវិទ្យា ជាវិទ្យាសាស្ត្រសិក្សាទាក់ទងនឹងកម្លាំង ថាមពល ម៉ាស់ និងបន្ទុកអគ្គិសនី ជាដើម។ និយាយអោយទូលំទូលាយជាងនេះទៀត រូបវិទ្យាជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនយើង និងកត្តាដែលបង្កវា។ រូបវិទ្យាជាមុខវិជ្ជាដែលផ្ដោតសំខាន់ទៅលើការយល់ដឹងពីធម្មជាតិ នៅក្នុងន័យទូលំទូលាយមួយ។ លក្ខណៈសំគាល់គ្រឹះរបស់រូបវិទ្យា គឺគោលដៅរបស់វាក្នុងការស្វែងយល់អោយរឹតតែច្បាស់ពីអ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃ រូបវិទ្យាជាមុខវិជ្ជាបែកមែកសាខាទូលំទូលាយ និងចែកចេញជាច្រើនផ្នែកតូចៗ។ លើសពីនេះទៅទៀត គេអាចចែកវាជា២សាខាគំនិតគឺ រូបវិទ្យាទ្រឹស្ដី (ទាក់ទិននឹងការបង្កើតទ្រឹស្ដីថ្មី) និង រូបវិទ្យាពិសោធ (ទាក់ទិននឹងការពិសោធន៍ទ្រឹស្ដីថ្មី និងចាស់)។
ឧទាហរណ៍៖ រូបវិទ្យាប្រើប្រាស់វិធីបែបវិទ្យាសាស្ត្រ៖ ការធ្វើតេស្តរកមើលថាទ្រឹស្តីមួយត្រឹមត្រូវ ឬយ៉ាងណា ផ្អែកទាំងស្រុងលើការសង្កេត និងពិសោធន៍។ គេត្រូវតែប្រមែប្រមូលលទ្ឋផលពីការសង្កេត និងការពិសោធន៍ ដើម្បីផ្ទៀងផ្ទាត់ ឬនិយាយថាទ្រឹស្ដីមួយត្រូវ ឬខុស។ ទ្រឹស្ដីដែលមានការគាំទ្រពីលទ្ឋផលពិសោធន៍ តែងមានលក្ខណៈសាមញ្ញ និងត្រូវបានគេអោយឈ្មោះជាច្បាប់។
ការប្រមូលទិន្នន័យ និងការអភិវឌ្ឍទ្រឹស្ដី៖ មានវិធី និងសកម្មភាពច្រើនយ៉ាងណាស់ក្នុងការសិក្សាបែបរូបវិទ្យា។ សកម្មភាពចំបង២នៅក្នុងរូបវិទ្យាគឺ ការប្រមូលទិន្នន័យ និងការអភិវឌ្ឍទ្រឹស្ដី។ ផ្នែកខ្លះនៃរូបវិទ្យាផ្អែកទៅលើប្រមូលទិន្នន័យពីការធ្វើពិសោធន៍។ ការធ្វើពិសោធន៍ខ្លះសម្រាប់រុករកពីធម្មជាតិ តែក៏មានការធ្វើពិសោធន៍ខ្លះសំរាប់បង្កើតទិន្នន័យសំរាប់ប្រៀបធៀបជាមួយលទ្ឋផលដែលប៉ាន់ស្មានដោយទ្រឹស្តី។ ផ្នែកខ្លះទៀតនៃរូបវិទ្យាដូចជាអាស្ត្រូរូបវិទ្យា និងភូមិរូបវិទ្យា ពឹងផ្អែកលើការប្រមូលទិន្នន័យពីការសង្កេតជាជាងការធ្វើពិសោធន៍។ រូបវិទ្យាទ្រឹស្ដីតែងមានទំនោរក្នុងការប្រើប្រាស់តំលៃលេខក្នុងការអភិវឌ្ឍទ្រឹស្ដី និងពន្យល់ពីទិន្នន័យ។ ហេតុនេះ រូបវិទ្យាទ្រឹស្ដីពឹងផ្អែកលើគណិតវិទ្យា និងបច្ចេកទេសគណនា។ រូបវិទ្យាទ្រឹស្ដីជួនកាលបង្កើតទ្រឹស្ដីមុនពេលដែលគេមានទិន្នន័យគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់វា។ ទាំងការប្រមូលទិន្នន័យ និងការបង្កើតទ្រឹស្ដីក្នុងរូបវិទ្យា តែងនាំអោយមានការអភិវឌ្ឍន៍ក្នុងវិទ្យាសាស្ត្រដទៃទៀតដែលត្រូវបានប្រើក្នុងរូបវិទ្យា។ តួយ៉ាង អ្នករូបវិទ្យាទ្រឹស្ដីប្រើប្រាស់គណិតវិទ្យា វិធីសាស្ត្រវិភាគលេខ ស្ថិតិ ប្រូបាប៊ីលីតេ កុំព្យូទ័រ ហើយអ្នករូបវិទ្យាពិសោធន៍ អភិវឌ្ឍន៍សម្ភារ និងបច្ចេកទេសប្រមូលទិន្នន័យ។ អង់រីកូ ហ្វែរមី តាំងពីស.វទី២០ អ្នករូបវិទ្យាភាគច្រើនត្រូវតែចែកជំនាញអោយដាច់ថាតើខ្លួនជាអ្នករូបវិទ្យាទ្រឹស្ដីឬក៏អ្នករូបវិទ្យាពិសោធន៍។ ប៉ុន្ដែមានករណីលើកលែងមួយក្នុងករណីអ្នករូបវិទ្យាសញ្ជាតិអ៊ីតាលី លោក អង់រីកូ ហ្វែរមី (១៩០១-១៩៥៤) ដែលអាចសំរេចមុខងារទាំង២ក្នុងផ្នែករូបវិទ្យានុយក្លេអ៊ែរ។ ទោះបីជាទ្រឹស្ដីនិងការពិសោធន៍ធ្វើឡើងដោយក្រុមមនុស្សផ្សេងគ្នាក៏ដោយ ក៏ផ្នែកទាំង២នេះត្រូវតែអាស្រ័យគ្នាទៅវិញទៅមក។ ការ រីកចំរើនក្នុងរូបវិទ្យាភាគច្រើនកើតឡើងពេលអ្នកធ្វើពិសោធន៍រកឃើញរបកគំឃើញថ្មីមួយដែលមិនអាចពន្យល់បានតាមទ្រឹស្ដីមានហើយ ហើយទាមទារអោយមានការគណនា កំនត់រូបមន្ត និងបង្កើតទ្រឹស្ដីថ្មី។ ដូចគ្នាដែរគំនិតដែលគេស្រមើស្រមៃចេញពីទ្រឹស្ដីតែងនាំអោយមានការធ្វើពិសោធន៍ថ្មីៗ។ បើគ្មានការធ្វើពិសោធន៍ទេ ទ្រឹស្ដីមួយអាចដើរទៅរកផ្លូវខុស។ ឧទាហរណ៍ មានការទិទានអំពីទ្រឹស្ដី Mក្នុងរូបវិទ្យាអំពីភាគល្អិត ដែលគ្មានការធ្វើតេស្តពិសោធន៍ត្រឹមត្រូវណាមួយត្រូវបានធ្វើឡើងទេ។
រូបវិទ្យានិយាយអំពីបរិមាណ៖ រូបវិទ្យានិយាយអំពីបរិមាណច្រើនជាងវិទ្យាសាស្ត្រដទៃ។ មូលហេតុមកពីលទ្ឋផលពិសោធនិងសង្កេតភាគច្រើនជាតម្លៃលេខ។ ទ្រឹស្ដីភាគច្រើនក្នុងរូបវិទ្យាប្រើប្រាស់គណិតវិទ្យាក្នុងការសំអាងគោលការណ៍របស់វា។ ការប៉ាន់ប្រមាណពីរបស់ទ្រឹស្ដីទាំងនោះ ភាគច្រើនជាតំលៃលេខ។ និយមន័យ ម៉ូដែល និង ទ្រឹស្ដីរូបវិទ្យាតែងត្រូវបានបង្ហាញឡើងជាលក្ខណៈរូបមន្តគណិតវិទ្យា។ ភាពខុសគ្នាដ៏សំខាន់រវាងរូបវិទ្យា និងគណិតវិទ្យាគឺថា រូបវិទ្យាផ្ដោតសំខាន់លើការពណ៌នាពីពិភពរូបធាតុ ហេតុនេះ រូបវិទ្យាតែងផ្ទៀងផ្ទាត់ទ្រឹស្ដីរបស់ខ្លួនជាមួយទិន្នន័យបានពីពិសោធន៍និងសង្កេត។ ចំនែកគណិតវិទ្យាផ្ដោតសំខាន់លើទាញរកហេតុផលតាមរបៀបតក្កៈ និងអរូបី ដោយមិនកំហិតត្រឹមអ្វីដែលមាននៅក្នុងពិភពពិតឡើយ។ តួយ៉ាង នៅក្នុងគណិតវិទ្យាគេអាចសិក្សាក្នុងវិមាត្រច្រើនជាងវិមាត្រក្នុងពិភពពិតដែលមានតែវិមាត្រ៤។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (131)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)