រើស
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាល់ជ្រើស, សម្រាំងយកតាមពេញចិត្តឬតាមត្រូវកា ។
ឧទាហរណ៍៖ ទិញទំនិញត្រូវរើសមើល, រើសយកតែល្អៗ ។
លើកដាក់ដោយឡែកពីគ្នា ។
ឧទាហរណ៍៖ រើសដាក់ដោយខ្លួនៗ ។
ស្រង់យកមកប្រមូលគ្នា ។
ឧទាហរណ៍៖ រើសយកសេចក្ដីពីក្នុងគម្ពីរផ្សេងៗមករៀបរៀង ។
ចាប់កាន់យកអ្វីមួយដែលជ្រុះដែលធ្លាក់ ។
ឧទាហរណ៍៖ ក្មេងដណ្ដើមគ្នារើសផ្លែស្វាយ ។
បានរបស់ដែលគេភ្លេច ឬបាត់ដោយជ្រុះជាដើម ។
ឧទាហរណ៍៖ ខ្ញុំដើរតាមផ្លូវមករើសបានកាំបិតបត់មួយ ។
រើសមុខ កិ. វិ. ដោយយល់មុខ, ដោយយោគយល់ ។
ឧទាហរណ៍៖ ស្រឡាញ់រើសមុខ, សង្គ្រោះពុំរើសមុខ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖