រឿង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និទាន, សេចក្ដីតំណាល; ដំណើរ; សេចក្ដី; ហេតុ, ការណ៍, ដើមហេតុ; ទងគន្លង; អធិករណ៍ ។ ល ។
ឧទាហរណ៍៖ តំណាលរឿង; ថ្លែងរឿង, និយាយរឿង; . . . ។
ចាប់រឿង ចាប់ហេតុ, ប្រកាន់ដំណើរ។ តែងរឿង តែងនិទានចេញពីគំនិតឯង ។ បង្ករឿង បង្កហេតុ ។ មានរឿង មានហេតុ; មានអធិករណ៍ ។ រករឿង បង្កហេតុ, បង្កជម្លោះ ។ អស់រឿង អស់ដំណើរ, អស់អាថ៌កំបាំង, អស់យ៉ាង : លេងឲ្យអស់រឿង ។ ល ។ រឿងតំណាល រឿងដែលគេតំណាលប្រាប់ ។ រឿងនិទាន រឿងពិតដែលមានក្នុងគម្ពីរដីកា, ក្នុងប្រវត្តិសាស្ត្រ ។ រឿងបុរាណ រឿងពីយូរអង្វែងមកហើយ ។ រឿងប្រដិដ្ឋ ឬ រឿងប្រតិដ្ឋ (–ដិត) រឿងនិទាន ដែលគេលើកផ្សំ គឺរឿងដែលគេតែងឡើងខ្លួនឯង ( ហៅថា រឿងលើក ឬ រឿងល្បើក ក៏បាន ) ។ រឿងព្រេង រឿងដែលចាស់ៗពីព្រេងនាយតំណាលតៗ គ្នាមក ។ រឿងហេតុ ហេតុដែលកើតឡើងជារឿង ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរុងរឿង; ភ្លឺ; ភ្លឺត្រចះ, បំព្រង, ស្រទន់ ។
ឧទាហរណ៍៖ ឡើងសម្បុររឿង, ភ្លឺរឿង ( ច្រើនសំដៅសេចក្ដីថា “ភ្លឺបំព្រង, ភ្លឺស្រទន់” ) ។
រឿងតេជ ឬ –តេជះ ( –ដេច ឬ–ដេជះ ) តេជះរុងរឿង ឬដែលមានតេជះរុងរឿង ។ រឿងរង្សី រស្មីរុងរឿង, រស្មីភ្លឺត្រចះ ។ រឿងរះ រះភ្លឺត្រចះ ។ រឿងស្រី សិរីដ៏រុងរឿងឬដែលមានសិរីរុងរឿង ។ រឿងឫទ្ធិ ឫទ្ធិរុងរឿងឬដែលមានឫទ្ធិរុងរឿង ( ពាក្យទាំងនេះច្រើនតែប្រើក្នុងកាព្យ )
ឧទាហរណ៍៖ ព្រះចន្ទ្ររឿងរះ ពន្លឺត្រចះ ចាំងត្រូវក្បឿងព័ណ៌ ប្រាសាទស្អាងស្អាត ព្រោងព្រាតបវរ គួរមានអំណរ ចង់គយគន់មើល ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)