រៀប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានរបៀប, ចាត់របៀប ។
ឧទាហរណ៍៖ រៀបផ្ទះ, រៀបស្រុក ។
តែង, តាក់តែង; ប្រុងចាំ ។
ឧទាហរណ៍៖ រៀបខ្លួន ( តែងខ្លួន ឬប្រុងខ្លួនចាំ ) ។
ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យតាមរបៀប ។
ឧទាហរណ៍៖ រៀបកូនឲ្យមានផ្ទះសម្បែង ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង, . . . រកកល់នឹង. ស្ទើរនឹង ។
ឧទាហរណ៍៖ រៀបស្លាប់; រៀបលាគ្នា; រៀបនឹងទៅ, រៀបនឹងបាន, រៀបនឹងដល់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖