រៀល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ ។
ឧទាហរណ៍៖ កៃកាំភ្លើងរៀល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្រ្យើញ ឬ ហ្រ្យេញ អ. ថ. ហ្រៀន; ល. ហ្យ្លន អ. ថ. ហ្លៀន; សំ. ហិរណ្យ; បា. ហិរញ្ញ “ប្រាក់; មាសប្រាក់; ទ្រព្យ” ) ប្រាក់សណ្ឋានមូលសំប៉ែត មានរូបនិងអក្សរជាសម្គាល់ បោះសម្រាប់ប្រើចាយក្នុងនានាប្រទេស មានតម្លៃឡើងចុះមិនទៀង; ប៉ុន្តែក្នុងប្រទេសឥណ្ឌូចិនមានតម្លៃ ១០០ សេនជាកំណត់។
ឧទាហរណ៍៖ ប្រាក់រៀល, អាវនេះថ្លៃ ៥ រៀល ។
សូម្បីធនបត្រតម្លៃ ១០០ សេន ដែលប្រើចាយជាជំនួសសាច់ប្រាក់ក្នុងសម័យនេះ ក៏ហៅថា រៀល ដែរ ។
ឧទាហរណ៍៖ ធនបត្រ ១ រៀល, ធនបត្រ ៥ រៀល ។
ឈ្មោះត្រីស្រកាមួយប្រភេទ មាត្រតូចសម្បុរ-ស រាងខ្លីសំប៉ាត ជាពួកត្រីលេញ។
ឧទាហរណ៍៖ ផ្អកត្រីរៀល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានចួនរណ្ដំពីមួយទៅមួយតៗគ្នារាល់ឃ្លា ។
ឧទាហរណ៍៖ ពាក្យរៀល, ដូចជា : ចេះមិនឈ្នះចង់, ត្រង់មិនឈ្នះទាល់, កលមិនឈ្នះគិត, ឫទ្ធិមិនឈ្នះរោគ, លោកមិនឈ្នះលាញ, ទាញមិនឈ្នះទៅ, នៅមិនឈ្នះនាង, រាងមិនឈ្នះរាគ, លាកមិនឈ្នះលោភ, ល្មោភមិនចេះល្មម, ព្រមមិនឈ្នះព្រេង ( ពាក្យឲកញ៉ាសុត្តន្តប្រីជា អិន បាត់ដំបង; មានអត្ថន័យរាក់ៗដែរទេ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)