Posted on Leave a comment

តើពាក្យ «រេច» មានន័យដូចម្ដេច ?


រេច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដាច់របេះខ្លះបន្តិចៗ, ដែលស្ទែះបន្តិចៗ ។
ឧទាហរណ៍៖ ឆ្នាំងដីរេចមាត់, សំពត់រេចជាយ ។

                      រេចរឹល ឬ រឹលរេច ដែលរឹលនៅខ្លីៗ ដុះលូតលាស់មិនរួច ។
ឧទាហរណ៍៖ ស្មៅរេចរឹល ។

                      ព. ប្រ. ដែលហិនហោចចម្រើនមិនរួច ។
ឧទាហរណ៍៖ ការងាររេចរឹល, ជំនួញរេចរឹល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេស
មានន័យថា ដែលនៅតែក្នុងទីមួយអស់កាលយូរ ។
ឧទាហរណ៍៖ នៅរេចរឹល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply