Posted on Leave a comment

តើពាក្យ «រោល» មានន័យដូចម្ដេច ?


រោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យក្ដៅ, ឲ្យស្ងួត, ឲ្យស្រពាប់, ឲ្យស្លោក, ឲ្យទន់, ឲ្យឆេះខ្លោច ដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប ។
ឧទាហរណ៍៖ រោលដៃជើងឲ្យបាត់រងា; រោលស្លឹកចេកស្រស់ឲ្យស្រពាប់; ពួកប្រមាញ់រោលជ្រូកព្រៃ; . . . ។

                       ឡើងសាច់កន្ទួលកន្ទឹសឬឃ្មឹលព្រោះត្រូវចំហាយឬកម្សួលពិស បណ្ដាលឲ្យស្កៀប ឲ្យរមាស់ ។
ឧទាហរណ៍៖ ម្រ័ក្សណ៍រោល, ទ្រយឹងរោល, ដំបូករោល, ថ្នាំរោល ។

                       រោលរាល រសាប់រសល់, ក្រវល់ក្រវាយ, ក្រហល់ក្រហាយ ។
ឧទាហរណ៍៖ កិលេសរោលរាល; ក្ដៅរោលរាល ។

                      រោលអាល ក្ដៅក្រហាយ, ឈឺផ្សាហាក់ដូចគេអាល ។
ឧទាហរណ៍៖ ឈឺរោលអាល ។

                     ព. ប្រ. កម្ដៅចិត្ត, ធ្វើឲ្យកើតសេចក្ដីមួម៉ៅក្ដៅចិត្ត ។
ឧទាហរណ៍៖ រាលអាលឲ្យក្ដៅចិត្ត ( និយាយថា ដុត ឬ ដុតរោល ក៏មាន ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ពួកដើមសិរមាន់ ផ្លែប្រើជាអាហារបាន ។
ឧទាហរណ៍៖​ ផ្លែរោល ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply