រំពើក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការកក្រើកយោលៗខ្ជោលៗខ្លាំង, រំជួល ។
ឧទាហរណ៍៖ រំពើករលក, រំពើកសមុទ្រ ។
រំពើកផែនដី ការរញ្ជួយផែនដី ។ ល ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកក្រើករជើបរជោរ, រំជួលខ្លាំង ។
ឧទាហរណ៍៖ កក្រើករំពើក ។
ដែលកម្រើកយោលៗខ្ជោលៗខ្លាំង ។
ឧទាហរណ៍៖ រលកយោលរំពើក ។
ដែលកម្រើកទុលៗរវើកៗរឿយៗ ។
ឧទាហរណ៍៖ កណ្ដុរត្រសុលជើងមុងទុលៗរំពើកៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖