Posted on Leave a comment

តើពាក្យ «រំភាយ» មានន័យដូចម្ដេច ?


រំភាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បក់, បក់ផាត់ ( សម្រាប់ប្រើតែក្នុងកាព្យ ) ។
ឧទាហរណ៍៖ ពេលនោះព្រះពាយរំភាយផាត់ ពពករសាត់ស្រឡះមេឃ ត្រជាក់ស្រួលខ្លួនសប្បាយពេក ចិត្តត្រេកភ្លាំងភ្លេចផ្ទះលំនៅ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាយ, ផ្ទាំងសំពត់ ដែលសំយុងចុះ ។
ឧទាហរណ៍៖ រំភាយក្លស់, រំភាយបារាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply