Posted on Leave a comment

តើពាក្យ «រំហោក» មានន័យដូចម្ដេច ?


រំហោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហោក ។
ឧទាហរណ៍៖ រំហោកដុំរទេះ ។

                     ដាប់ក្បាច់ទម្លុះពីម្ខាងទៅម្ខាង ។

ឧទាហរណ៍៖ រំហោកក្បាច់, ដាប់រំហោក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្បាច់ដែលដាប់ទម្លុះពីម្ខាងទៅម្ខាង ។
ឧទាហរណ៍៖ ក្បាច់រំហោក ។

                      ឈ្មោះពស់ពព្លាក់មួយប្រភេទមាត្រធំជាងពព្លាក់វល្លិ ពស់ពព្លាក់** រំហោក ( ហៅថាពព្លាក់លំហោក ក៏មាន; អ្នកស្រុកខ្លះហៅ ពព្លាក់ដំរី ) ។
ឧទាហរណ៍៖ **ពាក្យ “ពស់ពព្លាក់” ត្រូវបានកែតម្រូវពីពាក្យដើម “ពសពព្លាក់” ដោយហេតុថាមានតែពាក្យ “ពស់ពព្លាក់” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply