Posted on Leave a comment

តើពាក្យ «រ៉យកែវ» មានន័យដូចម្ដេច ?


រ៉យកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រ្ច˘យកេ˘វ អ. ថ. រ៉យកែវ់ “កម្រងកែវ” ) ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ ។
ឧទាហរណ៍៖ ដំណើរពាក្យរ៉យកែវ, តែងសេចក្ដីរ៉យកែវ ។

                      ពាក្យទេសន៍ រ៉យកែវ ( កម្រងកែវ ) នោះដូចជា ។
ឧទាហរណ៍៖ ព្រហ្មេ ម្នាលព្រាហ្មណ៍អ្ហើយ, ឯស សេលោ រីភ្នំដែលយើងក្រឡេកមើលទៅឃើញងងឹតអ័ព្ទមេឃបែកជាផ្សែងភ្នំហ្នឹងឯង ឈ្មោះគន្ធមាទគិរី ជាទីនៅអាស្រ័យនៃពួកអមរពិទ្យាធរនិងសត្វផងនានា តាមដងមាគ៌ាចុះតែជើងអ្នកមួយ ព្រាហ្មណ៍ឯងទៅចុះកុំព្រួយ ឥតមានទុក្ខភ័យអ្វីឡើយ . . . ( ម. កណ្ឌមហាពន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply