Posted on Leave a comment

តើពាក្យ «រ៉ា» មានន័យដូចម្ដេច ?


រ៉ា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អេះ; ហ្ន៎ះ ! ឬ ណា៎ !; ចុះ ភ្លាម; … ។ ទៅរ៉ា ទៅអេះ ! : បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ ! : ហៃកូនមាសម្ដាយ មកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ ។ មកអាយរ៉ា មកអាយហ្ន៎ះ! ឬមកអាយភ្លាម : ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឲ្យបងកើតទុក្ខព្រួយម្នេញ ។ មើលរ៉ា មើលចុះ : ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា ។ សិនរ៉ា សិនណា៎ ! ឬ សិនទៅ ! : ហៃប្អូនពិសី សូមឲ្យបងខ្ចី ស្បៃនាងសិនរ៉ា ជាទីរឭក នឹកដល់កនិដ្ឋា ទោះបីម្ដេចម្ដា ចូរឲ្យកុំខាន ។ អឺយរ៉ា ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប, ដូចជា : ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; . . . ( ហៅថា កាព្យ អឺយរ៉ា ឬ ទំនុកអឺយរ៉ា ត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឲ្យមានរាល់ឃ្លា ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply