រ៉ាវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្នាងវែង សម្រាប់ដាក់មនុស្សដែលជាប់ចោទជាទម្ងន់ ចងដៃជើងទាំងពីរទាញសន្ធឹងតឹងភ្ជាប់នឹងស្នឹងខាងមុខ ចងចង្កេះទាញតឹងភ្ជាប់នឹងស្នឹងខាងក្រោយ វាយសួរយកចម្លើយ ។
ឧទាហរណ៍៖ ចងរ៉ាវ, វាយរ៉ាវ ( មានប្រើតែក្នុងរាជ្យពីដើម ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលរួសឥតទាក់ឥតទច់ ។
ឧទាហរណ៍៖ និយាយរ៉ាវ, អានសំបុត្ររ៉ាវ, សម្ដីរ៉ាវ ។
រួសរ៉ាវ រួសរាយ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ដែលរួសឥតទាក់ឥតទច់ ។
ឧទាហរណ៍៖ និយាយរ៉ាវ, អានសំបុត្ររ៉ាវ, សម្ដីរ៉ាវ ។
រួសរ៉ាវ រួសរាយ ។
👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយប៉ះ, រណ្ដំឬបាក់ នៃវត្ថុរឹងស្រួយមានច្រវាក់ជាដើម ។
ឧទាហរណ៍៖ សូរច្រវាក់រ៉ាវៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖