លស់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះមិនឲ្យនៅតាមចំនួនដើម ។
ឧទាហរណ៍៖ ក្នុងចំនួន ១០ លស់៣ចេញនៅសល់៧ ។
រំលង។
ឧទាហរណ៍៖ គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។
លស់ចោល រំលងចោលខ្លះ ។
ឧទាហរណ៍៖ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះ ខ្លីខ្លះចម្រុះគ្នា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖