លាក់ធ្យូង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្ដូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្ដោបដាក់លើក្បាលជង្គង់ មានក្មេងពីរនាក់មិនអង្គុយសណ្ដូកជើងទេ ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្ដោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់ លាក់ធ្យូងក្នុងដៃណាមួយ ម្នាក់ទៀតចាំទាយ បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្ដូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត។
ឧទាហរណ៍៖ លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្ស ព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖