លាត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សើយត្រឡប់យកក្នុងជាក្រៅ ពីក្រោមឡើងលើ។
ឧទាហរណ៍៖ លាត់សំពត់ លាត់ជើងខោ ។
បកទាញស្បែកត្រឡប់យកក្នុងជាក្រៅ។
ឧទាហរណ៍៖ លាត់ស្បែកពស់ លាត់កង្កែប ។
លាត់កង្ខើញចូល លាត់សម្លៀកកង្ខើញចូល ។ លាត់សើយ ឬ សើយលាត់ លាត់ៗសើយៗ ឬសើយៗលាត់ៗ ឬក៏លាត់ផងសើយផង ។ អ្នកលេងលាត់សើយ ឬ -សើយលាត់ អ្នកលេងកោងកាចដែលរមែងតែលាត់សើយ ឬសើយលាត់ដើរឥតក្រែង។ (ព. កា.) ។
ឧទាហរណ៍៖ អ្នកលេងលាត់សើយ កាលអស់ទ្រព្យហើយ ធ្វើទុក្ខបងប្អូន ជួនជេរប្រពន្ធ ជួនវាយធាក់កូន អស់ទាំងបងប្អូន គេខ្ពើមរាល់គ្នា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖