លាំងសាត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. លាងសាត អ. ថ. ល៉ាង—) ឈ្មោះឈើមួយប្រភេទ ផ្លែជាប់គ្នារដឹកចេញពីស្មែង សំបកផ្លែស្ដើងសម្បុរ─ស សាច់ជាក្លែបៗដូចបង្គៅ តែជ្រាយបន្តិចជាងបង្គៅ មានរសផ្អែមលាយជូរបន្តិចៗ បរិភោគបាន គ្រាប់មានរសល្វីង ។
ព្រឹក្សម្យ៉ាង មានកម្ពស់ ៨-៣០ ម ដុះក្នុងប្រទេសជ្វា គេនាំទៅដាំក្នុងប្រទេសជាច្រើន ដូចជាវៀតណាម និងថៃ ជាដើម។ ផ្លែជាប់គ្នា និងចេញពីស្នែងសម្បក សាច់ក្លែបៗ សាច់ក្លែបៗ រសជាតិផ្អែមលាយជូរ មានលក់ក្នុងផ្សារខ្មែរស្ទើរគ្រប់រដូវ ផ្លែទាំងនេះ នាំចូលពីប្រទេសជិតខាងមកទេ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖