លុត្ត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ; សំ. លុប្ត ) លុបចោលហើយ គឺធ្វើឲ្យបាត់ស្នាម ឲ្យបាត់គំនូស ឲ្យបាត់រូប ឲ្យបាត់ឈ្មោះ ឲ្យវិនាស ឲ្យសូន្យហើយ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលុបចោលហើយ ។ លុត្តបទ បទដែលលុបចេញមិនឲ្យមាន ដូចជា : សត្វ-នៅក្នុង-ទឹក លុប នៅក្នុង ចេញ ទុកត្រឹមតែ សត្វទឹក បទដែលលុបចេញហៅថា លុត្តបទ ( ព. វ. ; ម. ព. មជ្ឈេលុប ផង ) ។ លុត្តសមាស ( លុត-តៈសៈម៉ាស ) សមាសដែលលុបវិភត្តិចេញទុកឲ្យនៅតែរូបសព្ទភ្ជាប់គ្នា ដូចជា : សង្ឃស្ស-ទាន លុប ស្ស ចេញ ទុកត្រឹមតែ សង្ឃទាន “ទានដើម្បីសង្ឃ ឬអំណោយដែលគេឲ្យដល់សង្ឃ” ( ព. វ. ) ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖