លូក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាត ឬឈោងដៃចេញ ។
ឧទាហរណ៍៖ លូកដៃទទួលអីវ៉ាន់។
                      លាតដៃចុះ ឬកាយយក។
ឧទាហរណ៍៖ លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឪទឹន ។
                      លាតដៃចាប់កាន់ ហ៊ានទិញ ។
ឧទាហរណ៍៖ ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ។
                     បង្ខិតចូល ឬចេញ ។
ឧទាហរណ៍៖ បោះរបងលូកចូលក្នុងដីគេ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលយចេញ ឬចូល ។
ឧទាហរណ៍៖ ដីដុះលូកចូលក្នុងទន្លេ។
                     លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល ។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ ។
ឧទាហរណ៍៖ និយាយលូកលើសើក្រោម ។ ល ។
ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។
👉ថ្នាក់ពាក្យជា គុណនាម

👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖