Posted on Leave a comment

តើពាក្យ «លើស» មានន័យដូចម្ដេច ?


លើស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហួស កន្លង ។
ឧទាហរណ៍៖ ចេះ​ឥត​មាន​អ្នក​ណា​លើស ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលហួសប្រមាណ, ហួសពីចំនួន, កន្លង, ក្រៃលែង ។
ឧទាហរណ៍៖ ច្រើនលើស, ល្អលើសគេ, មានទ្រព្យលើសគេ ។

                     លើសខ្វះ លើសឬខ្វះ, លើសខ្លះខ្វះខ្លះ។ លើសប្រមាណ ហួសប្រមាណ ។ លើសមាត្រ ហួសមាត្រ, លុបមាត្រ ។
ឧទាហរណ៍៖ ខ្លាំងលើសមាត្រ ។

                      លើសមាត្រា ហួសខ្នាត, លើសប្រមាណ; ហួសកម្រិតច្បាប់ ។ លើសលន់ លើសក្រៃ, លើសក្រៃពេក ។ លើសលស់ លើសខ្វះ, មិនសព្វគ្រប់; ឆ្គាំឆ្គង, ឃ្លាតឃ្លៀងល្អៀងពីច្បាប់, ពីបែបបទ ។ លើសលប់ (—លប់) លើសហួសកំណត់, ហួសប្រមាណ ។ លើសលែង ក្រៃលែង; ពន់ពេក ។ លើសវិស័យ ហួសវិស័យ ។ លើសសម័យ កន្លងសម័យ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply